Category: ព័ត៌មានជាតិ
-

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ ភ្នំពេញ៖ នេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ព្រឹកមិញកាសែតថៃបានចុះផ្សាយអំពីមនុស្សខ្លះនៅបាងកក បាននិយាយថា ខ្ញុំធ្វើខុសរដ្ឋធម្មនុញ្ញរបស់កម្ពុជាព្រោះ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ មានសិទ្ធិជួយការងារកងទ័ព តែមិនជ្រៀតជ្រែកការងាររាជរដ្ឋាភិបាលឡើយ នេះជាសារឆ្លើយតបនឹងកាសែតថៃ សូមអានសារទាំងស្រុងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៖ ឃើញខ្ញុំចូលរួមបញ្ជាកងទ័ព។ មិនបាច់ឆ្ងល់ទេ កុំថាឡើយខ្ញុំជាថ្នាក់ដឹកនាំប្រទេស សូម្បីតែខ្ញុំជាពលរដ្ឋម្នាក់ ក៏ខ្ញុំមានសិទ្ធិវាយពួកចោរ ឈ្លានពានប្រទេសរបស់ខ្ញុំដែរ។ សម្រាប់ការបញ្ជាកងទ័ពសូមមើល ព្រះរាជសាររបស់ព្រះមហាក្សត្រកម្ពុជា ដែលបញ្ជាក់បន្ថែមលើកិច្ចការរបស់ខ្ញុំដែលបាននិងកំពុងធ្វើនិងបន្តធ្វើតទៅទៀតលើកិច្ចការកងទ័ព។ ហេតុអ្វីបានជាអស់លោកខ្លាចខ្ញុំមករួមកិច្ចការកងទ័ពរហូតដល់បញ្ចេញមតិ ដែលមានចរិតជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា? សូមកុំភ្លេចថា ខ្ញុំជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥និងជាប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលមានភារកិច្ចជួយព្រះមហាក្សត្រ លើការងារប្រទេសជាតិរាប់ទាំងកិច្ចការកងទ័ព។ តែទោះយ៉ាងណាក៏ដោយ ខ្ញុំមិនបំពានលើកិច្ចការនាយករដ្ឋមន្ត្រីនោះឡើយ។ បទពិសោធធ្វើនាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំ ខ្ញុំមានបទពិសោធជាងអស់លោក ហើយនៅកម្ពុជា គ្មានការប្រជែងអំណាចរវាងរដ្ឋាភិបាលជាមួយកងទ័ពនោះឡើយ។ សូមប្រជាជនកម្ពុជាជឿទុកចិត្តលើសមត្ថភាពរបស់ខ្ញុំ ក្នុងការចូលរួមចំណែកជួយរាជរដ្ឋាភិបាលលើការងារកងទ័ព៕
-

រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់ថា រាជរដ្ឋាភិបាល ប្រគល់ភារកិច្ចជូនក្រសួងការបរទេស ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម ដើម្បីខិតខំជំរុញថៃ ដោះលែងយោធាកម្ពុជា ១៨រូប ឱ្យបានឆាប់បំផុត ។ តាមរយៈបណ្ដាញសង្គមនារសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន ១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។ ក្នុងនោះក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ ។ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។ ទន្ទឹមនេះ រាជរដ្ឋាភិបាល ក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស…
-

អតីតមេសន្តិសុខអ៊ីស្រាអែលស្នើ លោក ត្រាំ ជួយឆាប់បញ្ចប់សង្គ្រាម Gaza
បរទេស ៖ អតីតប្រធានសន្តិសុខអ៊ីស្រាអែល តាមរយៈលិខិតចំហមួយនេះ នៅថ្ងៃចន្ទ ទី៤ ខែសីហានេះ បានជំរុញឱ្យ លោក ប្រធានាធិបតី Trump ជួយឆាប់បញ្ចប់សង្រ្គាម Gaza ដោយឲ្យមានការដាក់សំពាធលើរដ្ឋាភិបាល ក្រុង Tel Aviv។ តាមរយៈលិខិត ផ្ញើឲ្យអ្នកសារព័ត៌មាន ក្រុមមន្ត្រីសន្តិសុខអ៊ីស្រាអែល សរុបជាង៦០០នាក់ ដែលចូលនិវត្តន៍ រួមទាំង អតីតប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានជំរុញឱ្យប្រធានាធិបតី អាមេរិក លោក Donald Trump ដាក់សម្ពាធលើរដ្ឋាភិបាលបច្ចុប្បន្ន របស់ពួកគេ ឱ្យបញ្ចប់សង្រ្គាម នៅតំបន់ហ្គាហ្សា។ «វាជាការវិនិច្ឆ័យ ប្រកបដោយវិជ្ជាជីវៈ របស់យើង ដែលថា ក្រុមហាម៉ាស លែងបង្កការគំរាមកំហែង ជាយុទ្ធសាស្ត្រ ដល់អ៊ីស្រាអែល» ។ អតីតមន្ត្រីទាំងនោះ បានអំពាវនាវឱ្យ លោក Trump ដឹកនាំការសម្រេចចិត្ត របស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Benjamin Netanyahu៕ ប្រភពពី AFP
-

អង្គការស៊ីម៉ាក់បង្ហាញពីគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ
អង្គការស៊ីម៉ាក់បង្ហាញពីគ្រាប់បែក MK-84 ដែលទម្លាក់ពីយន្តហោះ F-16 នៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ភ្នំពេញ)៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC-ស៊ីម៉ាក់)នៅទី០៤ ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីការរកឃើញនៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការលើកមកបញ្ជាក់ពីសំណាក់ ឯកឧត្តម ហេង រតនា នេះធ្វើឡើងដើម្បីបង្ហាញពីការឈ្លានពានពីសំណាក់កងទ័ពថៃ ដោយក្នុងនេះបានទម្លាក់ គ្រាប់បែក ពីយន្តហោះ F-16 របស់ថៃ ប្រភេទ MK-84 លើផ្ទះប្រជាពលរដ្ឋ ក្នុងខេត្តឧត្តរមានជ័យចាប់ពីមានសង្រ្គាមរវាងកងទ័ពកម្ពុជា-ថៃចាប់ពីថ្ងៃទី ២៤ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥កន្លងមក ។ ឯកឧត្តមបានបញ្ជាក់ថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលំអិត ដោយបានបញ្ជាក់ថា គ្រាប់បែកMK-84នេះ មានលេខLot…
-

ប៉ាគីស្ថាន-អ៊ីរ៉ង់ប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ
អ៊ីស្លាម៉ាបាត ៖ មេដឹកនាំប៉ាគីស្ថាន និងអ៊ីរ៉ង់ប្តេជ្ញាព្យាយាមបង្កើនទំហំពាណិជ្ជកម្មបច្ចុប្បន្នរបស់ប្រទេសទាំងពីរ ចាប់ពី ៣ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារដែលបានគ្រោងទុក។ ការប្តេជ្ញានេះកើតឡើងក្នុងកំលុងលោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បំពេញទស្សនកិច្ចទៅកាន់គេហដ្ឋានរបស់លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif។ ស្របពេលជាមួយគ្នានេះ មេដឹកនាំទាំងពីរបានយល់ព្រមជាផ្លូវការ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត។ លោកប្រធានាធិបតី Pezeshkian និយាយថា ប្រទេសទាំងពីរនឹងព្យាយាមបង្កើនទំហំពាណិជ្ជកម្មបច្ចុប្បន្នរវាងអ៊ីរ៉ង់-ប៉ាសគីស្ថាន ពី ៣ពាន់លានដុល្លារ ទៅ ១០ពាន់លានដុល្លារដែលបានគ្រោងទុក។ រីឯលោកនាយករដ្ឋមន្ត្រី Sharif បានថ្កោលទោសអ៊ីស្រាអែលចំពោះការវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ទាំងដោយគ្មានហេតុផលច្បាស់លាស់ កាលពីថ្ងៃទី១៣ ខែមិថុនា។ ការវាយប្រហារនោះ បានបង្កឱ្យមានសង្គ្រាមរយៈពេល ១២ថ្ងៃរវាងប្រទេសទាំងពីរ ហើយបាននាំឱ្យទីក្រុងតេហេរ៉ង់ ដកខ្លួនផ្អាកធ្វើការជាមួយក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ៕ ប្រភព ៖ AFP
-

កម្ពុជារំពឹងថាបន្ទាប់ពីអាមេរិកអនុវត្តពន្ធនាំចូលត្រឹម១៩ភាគរយនៅថ្ងៃទី៧ខែសីហាខាងមុខនេះ នឹងធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានរឹងមាំ
កម្ពុជារំពឹងថាបន្ទាប់ពីអាមេរិកអនុវត្តពន្ធនាំចូលត្រឹម១៩ភាគរយនៅថ្ងៃទី៧ខែសីហាខាងមុខនេះ នឹងធ្វើអោយសេដ្ឋកិច្ចកម្ពុជាមានមូលដ្ឋានរឹងមាំ នៅអំឡុងពេល៣ថ្ងៃខាងមុខនេះ សហរដ្ឋអាមេរិកនឹងអនុវត្តការយក ពន្ធបដិការពីកម្ពុជាត្រឹម ១៩ភាគរយចំពោះរាល់មុខទំនិញនាំចេញពីកម្ពុជា ចូលទៅទីផ្សាររបស់អាមេរិក។ ការអនុវត្តពន្ធថ្មីនេះ គឺជាការបន្ធូរបន្ថយកម្រិតអត្រាច្រើនខណៈ មុននេះបានអនុវត្តក្នុងកម្រិត៤៩ភាគរយ ដែលវាបានបង្កើតកម្លាំងមួយផ្តល់ សន្ទុះចំពោះសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១សីហាឆ្នាំ២០២៥ បានបង្ហាញសេចក្តីសង្ឃឹមថា ជាមួយអត្រាពន្ធ១៩ភាគរយនេះ នឹងធ្វើឱ្យកម្ពុជាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងថែរក្សារោងចក្រនៅ កម្ពុជាឱ្យនៅស្ថិតស្ថេរ ព្រមទាំងមានលទ្ធភាពពង្រីករោងចក្របន្ថែមទៀត តាមរយៈការទាក់ទាញវិនិយោគិនថ្មីមកបន្ថែម។ អត្រាពន្ធបដិកាថ្មីនេះ ជាកម្រិតល្អមួយជួយឱ្យកម្ពុជា កាន់តែមានមធ្យោបាយទាក់ទាញវិនិយោគិនមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន និងជំរុញឱ្យបរិយាកាសធ្វើពាណិជ្ជកម្មកាន់តែល្អជាងមុន ធ្វើជាចន្ទល់សេដ្ឋកិច្ចជាតិដ៏រឹងមាំ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ថាពន្ធនាំចូល ១៩ ភាគរយនេះ នឹងអនុញ្ញាតឱ្យផលិតផលកម្ពុជាមានតម្លៃទាបមានកម្លាំងប្រកួតប្រជែងដោយស្មើភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត ដែលជួយកម្ពុជាឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានបង្ហាញសេចក្តីសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងទទួលការចុះបញ្ជីគម្រោងវិនិយោគ បានជាង៥០០ នៅឆ្នាំនេះ ដែលអាចបង្កើតការងារបានជាង ៣ម៉ឺនកន្លែង ក្នុងមួយឆ្នាំ ដោយឆ្លើយតបតម្រូវការទីផ្សារការងារ ជូនពលករចំណាកស្រុកទាំងអស់អោយ ត្រឡប់មកប្រទេសកំណើតវិញ និងរួមចំណែកដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ សហគមន៍មូលដ្ឋានទូទាំងប្រទេស។ ក្នុងឱកាសនេះដែរ ឯកឧត្តម…
-

សម្តេចតេជោ ហ៊ុន សែន ៖ ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ក្រោយសម្រាកបានជាង២ម៉ោងយើងមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀតខ្ញុំក៏បានពិភាក្សាជាមួយនាយករដ្ឋមន្ត្រីដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួនាទី ទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ៨ម៉ោង ដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ព និងហាមបន្ថែមកងទ័ព។ សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឱ្យកម្ពុជាវិញ?
-

ទ័ពជើងទឹកហ្វីលីពីន-ឥណ្ឌាផ្តើមល្បាតរួមគ្នាលើកដំបូងនៅសមុទ្រចិនខាងត្បូង
ម៉ានីល ៖ នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌា និងហ្វីលីពីន ចាប់ផ្តើមត្រាចចរល្បាតរួមគ្នាជាលើកដំបូង នៅតំបន់ដែនទឹកនៃសមុទ្រចិនខាងត្បូងដែលមានជម្លោះ នេះបើតាមការបញ្ជាក់របស់យោធាហ្វីលីពីននៅថ្ងៃទី៤ ខែសីហា។ ការល្បាតរួមគ្នានេះ មានរយៈពេល ២ថ្ងៃ ដោយខាងភាគីឥណ្ឌាបានបញ្ជូននាវាចំនួន៣គ្រឿងមកចូលរួម។ ហើយការល្បាតនេះ ចាប់ផ្តើមកាលពីថ្ងៃអាទិត្យទី៣ ខែសីហា មួយថ្ងៃមុនពេលលោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos ធ្វើដំណើរទៅកាន់ទីក្រុងញូវដែលី ដើម្បីជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi។ នៅពេលទៅដល់ឥណ្ឌា លោកប្រធានាធិបតី Marcos ត្រូវបានរំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងវិស័យមួយចំនួន មានដូចជាច្បាប់ វប្បធម៌ និងបច្ចេកវិទ្យា នេះបើយោងតាមជំនួយការរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោកស្រី Evangeline Ong Jimenez-Ducrocq ប៉ុន្តែគ្រប់ក្រសែភ្នែកទាំងអស់នឹងផ្តោតលើកិច្ចព្រមព្រៀងការពារជាតិដ៏មានសក្តានុពលណាមួយ។ ហ្វីលីពីនបានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសម្ព័ន្ធមិត្តជាច្រើនក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ជាមួយភាគីចិន នៅក្នុងផ្លូវទឹកដែលមានជម្លោះ។ តួយ៉ាង ហ្វីលីពីនធ្លាប់បានទិញមីស៊ីលល្បឿនលឿនជាងសំលេង BrahMos ពីឥណ្ឌា ជាអាវុធដែលមានល្បឿនអតិបរមា ៣.៤៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕ ប្រភព ៖ AFP
-

អ៊ុយក្រែនរកឃើញអំពើពុករលួយ ក្នុងវិស័យការពារជាតិ
បរទេស ៖ មេដឹកនាំ ប្រទេសអ៊ុយក្រែន លោក Zelensky បានអះអាងថា ប្រទេសនេះ បានរកឃើញ និងបានបំបែកគម្រោងពុករលួយ នៅក្នុងវិស័យការពារជាតិ។ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បាននិយាយ នៅក្នុងសុន្ទរកថា ពេលល្ងាចរបស់លោក កាលពីថ្ងៃសៅរ៍ ថា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយ បានលាតត្រដាង ពីរបៀប ដែលឥស្សរជនជាន់ខ្ពស់មួយចំនួន រួមទាំង សមាជិកសភា និង ទាហាននៃឆ្មាំជាតិ បានចូលរួមនៅក្នុង រឿងពុករលួយ ដែលពាក់ព័ន្ធនឹងលទ្ធកម្ម ក្នុង វិស័យការពារជាតិ។ លោក Zelensky បានបន្ថែមថា «ខ្ញុំបានថ្លែងអំណរគុណ ដល់ប្រធានទីភ្នាក់ងារប្រឆាំងអំពើពុករលួយ សម្រាប់ការងាររបស់ពួកគេ – សម្រាប់ការលាតត្រដាងឧក្រិដ្ឋកម្ម ទាំងនេះ»។ ប្រធានាធិបតី អ៊ុយក្រែន ក៏បាននិយាយផងដែរថា កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន បានលាតត្រដាង អំពីភ្នាក់ងាររុស្ស៊ីបានទទួលផលប្រយោជន៍ ពីលទ្ធកម្ម សម្រាប់កងទ័ព ផងដែរ៕ ប្រភពពី AFP
-

លោក Trump ចាត់បេសកជនទៅរុស្ស៊ី ក្នុងសប្តាហ៍នេះ
បរទេស ៖ លោក ប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាក់ កាលពីថ្ងៃអាទិត្យ អំពីការចាត់ឲ្យលោកបេសកជន Witkoff ធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី នៅក្នុងសប្តាហ៍នេះ។ លោក Steve Witkoff នឹងទៅបំពេញទស្សនកិច្ច នៅមុនថ្ងៃកំណត់ ដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និង ការកើនឡើងភាពតានតឹង ជាមួយទីក្រុងម៉ូស្គូ នេះបើតាមការបញ្ជាក់របស់លោក Trump ប្រាប់អ្នកសារព័ត៌មាន។ បើតាមប្រភព ពីមេដឹកនាំ គណបក្សសាធារណរដ្ឋ បាននិយាយថា លោក Witkoff នឹងទៅមូស្គូ ក្នុងថ្ងៃពុធ ឬ ថ្ងៃព្រហស្បតិ៍។ យ៉ាងណាមិញ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួប លោក Witkoff ជាច្រើនដង រួចមកហើយ នៅក្នុងទីក្រុងមូស្គូ មុនពេលកិច្ចខិតខំប្រឹងប្រែង របស់លោក Trump ក្នុងការកែសម្រួលទំនាក់ទំនង ជាមួយ វិមានក្រឹមឡាំង។ នៅពេលអ្នកសារព័ត៌មានសួរថា តើសាររបស់លោក…