Category: ព័ត៌មានជាតិ​

  • អង់គ្លេសប្រកាសជួយកសាងហ្គាហ្សាឡើងវិញ ក្រោយចប់សង្គ្រាម

    អង់គ្លេសប្រកាសជួយកសាងហ្គាហ្សាឡើងវិញ ក្រោយចប់សង្គ្រាម

    ឡុងដ៍ ៖ នាយករដ្ឋមន្ត្រីអង់គ្លេស បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួន ធ្វើជាផ្នែកមួយ នៃការកសាងតំបន់ហ្គាហ្សា ឡើងវិញ បន្ទាប់ពីបញ្ចប់សង្គ្រាម។ ការិយាល័យ Downing Street បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា លោក នាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នឹងបញ្ជាក់ពីការត្រៀមខ្លួន របស់ រាជរដ្ឋាភិបាល ដើម្បីដើរតួជា “អ្នកដឹកនាំ” ក្នុងការកសាងឡើងវិញ នូវតំបន់ Gaza នៅក្នុងកិច្ចប្រជុំកំពូលមួយ នៅក្នុងទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីប នៅថ្ងៃចន្ទនេះ។ លោក Starmer គ្រោងនឹងប្រកាសផ្តល់ជំនួយមនុស្សធម៌ចំនួន ២០លានផោន ឬ ២៦.៧លានដុល្លារ ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្ត ជំនួយដ៏ទូលំទូលាយ សម្រាប់តំបន់ហ្គាហ្សា ដើម្បីជួយជួសជុល សេវាទឹក អនាម័យ ដែលត្រូវបានបំផ្លាញ ដោយសារតែសង្រ្គាម ពីរឆ្នាំ មកនេះ។ លោកកំពុងធ្វើដំណើរ ទៅកាន់ប្រទេសអេហ្ស៊ីប សម្រាប់កិច្ចប្រជុំកំពូលសន្តិភាព តំបន់ហ្គាហ្សា ដែលដឹកនាំដោយប្រធានាធិបតីអាមេរិក Donald…

  • នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ​ថ្ងៃនេះ

    នាយករដ្ឋមន្ត្រីកម្ពុជា គាំទ្រការរៀបចំប្រារព្ធទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់ភាពធន់នឹងគ្រោះមហន្តរាយ​ថ្ងៃនេះ

    (ភ្នំពេញ)៖ យោងតាមសារលិខិត «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា សូមគាំទ្រ ចំពោះការរៀបចំប្រារព្ធទិវាជាតិគ្រប់​គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ (ធ្វើសកម្មភាពរៀងរាល់ថ្ងៃ សម្រាប់​ភាពធន់​នឹងគ្រោះមហន្តរាយថ្ងៃនេះ) រួមជាមួយទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ និងទិវា​អន្តរជាតិ កាត់បន្ថយគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងស្ថានការណ៍បច្ចុប្បន្ន ពិភពលោក​បាន​និងកំពុងប្រឈម ទៅនឹងវិបត្តិហានិភ័យជាច្រើន បង្កឡើងដោយធម្មជាតិ និង​មនុស្ស ដូចជាការកើនឡើងកម្ដៅភពផែនដីដែលបណ្តាលមកពី ការប្រែប្រួល​អាកាស​ធាតុ ដោយបង្កឱ្យមានជាគ្រោះមហន្តរាយធម្មជាតិ រួមមានទឹកជំនន់ ខ្យល់ព្យុះ រញ្ជួយដី ភ្លើងឆេះព្រៃ ជំងឺរាតត្បាត។ល។ មកលើប្រទេសជាច្រើន មិនថាប្រទេសអ្នកមាន ឬប្រទេសអ្នកក្រឡើយ។ ជាមួយគ្នានេះសង្គ្រាម និងជម្លោះប្រដាប់អាវុធនៅតំបន់មួយចំនួន ក្នុងពិភពលោកដែលជាគ្រោះ​មហន្តរាយដោយមនុស្ស បន្តវិវត្តលេចធ្លោឡើងប្រកបដោយភាពស្មុគស្មាញ​ថែមទៀត។ សម្ដេចធិបតី បានបន្ថែមថា ដោយឡែកកម្ពុជាក៏មិនខុសពីប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោកនេះដែរស្ថានភាពអាកាសធាតុ ដូចជាការកើនឡើងកម្ដៅ ក្នុងរដូវវស្សាជួបនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយមិនបានល្អ ខ្យល់កន្ត្រាក់…

  • ស្លាប់មនុស្សរាប់សិបនាក់ អំឡុងការប៉ះទង្គិចគ្នារវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន

    ស្លាប់មនុស្សរាប់សិបនាក់ អំឡុងការប៉ះទង្គិចគ្នារវាងអាហ្វហ្គានីស្ថាននិងប៉ាគីស្ថាន

    កាប៊ុល, អ៊ីស្លាម៉ាបាដ ៖ អាហ្វហ្គានីស្ថាន និង ប៉ាគីស្ថាន បាននិយាយថា កងកម្លាំងរបស់ពួកគេបានសម្លាប់មនុស្សរាប់សិបនាក់ នៅក្នុងការប៉ះទង្គិចគ្នា នៅតាមព្រំដែន។ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបាននិយាយ កាលពីថ្ងៃអាទិត្យ ថា ពួកគេបានសម្លាប់ទាហាន រាប់សិបនាក់ របស់ភាគី ទាំងសងខាង ទៅវិញទៅមក ក្នុងអំឡុងពេលយប់នៃការប៉ះទង្គិចគ្នា នៅតាមព្រំដែនដ៏ធ្ងន់ធ្ងរ រវាងប្រទេសទាំងពីរ។ កងកម្លាំងតាលីបង់ របស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារ លើកងទ័ពប៉ាគីស្ថាននៅតាមព្រំដែនរួម របស់ពួកគេ កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងអ្វីដែលគេហៅថា «ការសងសឹក ចំពោះការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយកងទ័ពប៉ាគីស្ថាន លើទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍»។ ទីក្រុង អ៊ីស្លាម៉ាបាដ មិនបានអះអាងទទួលខុសត្រូវ ដោយផ្ទាល់ ចំពោះការវាយប្រហារ នេះទេ ប៉ុន្តែបានបញ្ជាក់ ម្តងហើយម្តងទៀត អំពីសិទ្ធិការពារខ្លួន ប្រឆាំងនឹងការកើនឡើង នៃក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា មានប្រភពចេញពីទឹកដីអាហ្វហ្គានីស្ថាន។ ភាគីទាំងពីរបានប៉ះទង្គិចគ្នា ម្តងហើយម្តងទៀត នៅក្នុងតំបន់ព្រំដែន ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១ ប៉ុន្តែ ការរំលោភដែនអាកាសជ្រៅចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថាន នឹងបង្ហាញពីការកើនឡើង…

  • អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួន ចាប់ផ្តើមមានប្រតិកម្មនឹងក្រុមទាហាន និងក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តទង្វើឈ្លានពាន និងអសីលធម៌លើពលរដ្ឋខ្មែរ

    អ្នកនយោបាយ និងពលរដ្ឋថៃមួយចំនួន ចាប់ផ្តើមមានប្រតិកម្មនឹងក្រុមទាហាន និងក្រុមជ្រុលនិយមថៃ ដែលប្រព្រឹត្តទង្វើឈ្លានពាន និងអសីលធម៌លើពលរដ្ឋខ្មែរ

    (ភ្នំពេញ)៖ សមាជិតព្រឹទ្ធសភាប្រទេសថៃ លោកស្រី Angkhana Neelapaijit បានជំរុញឲ្យក្រសួងការបរទេសថៃ ពិនិត្យមើលលើករណីដែលជនល្បីឈ្មោះតាមបណ្តាញសង្គម បានធ្វើទង្វើអសីលធម៌ នៅតាមព្រំដែនថៃចូលទៅក្នុងប្រទេសកម្ពុជា ។ ការបង្ហាញភាពប្រតិកម្មនេះ បានធ្វើឡើងតាមរយៈការផ្សាយរបស់កាសែត Khaosod Engish ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ និងបន្ទាប់គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា បានប្តឹងទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR ) ពាក់ព័ន្ធនឹងការប្រើប្រាស់សំឡេងរំខាន ដែលជាទម្រង់នៃការបំភិតបំភ័យ និងយាយីផ្លូវចិត្ត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពីសំណាក់កងទ័ពថៃ នៅមុននោះមួយថ្ងៃ ។ យោងតាមតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ដែលបានដកស្រង់ខ្លឹមសារសំដីរបស់ លោកស្រី សមាជិតព្រឹទ្ធសភាប្រទេសថៃ នៅលើការផ្សាយរបស់កាសែត Khaosod Engish បានសរសេរថា « រាជរដ្ឋាភិបាលថៃ គួរតែបានដឹងថា រាល់សកម្មភាពទាំងឡាយណា បង្កឲ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះ ដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោឃៅ អមនុស្សធម៌ ឬន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី ។ លោកស្រីបានជំរុញឲ្យក្រសួងការបរទេសរបស់ប្រទេសថៃ…

  • រុស្ស៊ីចោទអាមេរិកប៉ន់ប៉ង់ធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា

    រុស្ស៊ីចោទអាមេរិកប៉ន់ប៉ង់ធ្វើរដ្ឋប្រហារនៅវេណេស៊ុយអេឡា

    មូស្គូ ៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានចោទប្រកាន់ចំៗថា អាមេរិកកំពុងរៀបចំផែនការធ្វើរដ្ឋប្រហារនៅប្រទេសវេណេស៊ុយអេឡា ដោយយកលេសធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។ ការចោទប្រកាន់បែបនេះរបស់លោក Nebenzia ធ្វើឡើងបន្ទាប់ពីអាមេរិកបានដាក់ពង្រាយកងទ័ពជើងទឹក និងនាវាចម្បាំងជាច្រើនទៅក្បែរឆ្នេរសមុទ្រវេណេស៊ុយអេឡា និងបានបើកការវាយប្រហារផ្លូវអាកាសលើទូកដែលចោទប្រកាន់លួចរត់ពន្ធគ្រឿងញៀន។ ហើយយ៉ាងហោចណាស់មានទូកចំនួន ៤គ្រឿងត្រូវបានបាញ់ពន្លិច បណ្តាលឱ្យមនុស្សច្រើនជាង ២១នាក់ត្រូវបានសម្លាប់។ ជុំវិញបញ្ហានេះ វេណេស៊ុយអេឡាបានថ្កោលទោសយ៉ាងខ្លាំង ចំពោះទង្វើរំលោភបំពានអធិបតេយ្យភាពប្រទេសរបស់ខ្លួន និងបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខយូអិនកោះប្រជុំបន្ទាន់។ មិនត្រឹមតែប៉ុណ្ណោះ វេណេស៊ុយអេឡាថែមទាំងបានចោទប្រកាន់អាមេរិកថា មានផែនការផ្តួលរលំរបបដឹកនាំលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ និងបានបង្កការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់។ ជុំវិញបញ្ហានេះដែរ ប្រេសិតពិសេសរុស្ស៊ីប្រចាំយូអិន លោក Nebenzia បានប្រកាសថ្មីៗនេះថា រុស្ស៊ីថ្កោលទោសធ្ងន់ធ្ងរចំពោះយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀនរបស់អាមេរិក និងបានហៅសកម្មភាពនេះថា ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិមនុស្ស និងច្បាប់អន្តរជាតិ។ ប្រភព ៖ RT

  • សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ រៀបចំការប្រកួតកីឡាជិះសេះ រកជើងឯក ត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខ

    សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ រៀបចំការប្រកួតកីឡាជិះសេះ រកជើងឯក ត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិ នាពេលខាងមុខ

    (ភ្នំពេញ)៖ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានសហការជាមួយ Genius Resort បានរៀបចំការប្រកួតកីឡាជិះសេះ លើ ២កម្មវិធីធំៗ គឺ FEI World Challenge និង FEI Derby ដោយមានកីឡាករជាតិប្រហែលជា ១០នាក់ បានចូលរួម ប្រកួតលើវិញាសា ៧០សង់ទីម៉ែត្រ, ៨០សង់ទីម៉ែត្រ, ៩០សង់ទីម៉ែត្រ, ១០០សង់ទីម៉ែត្រ, ១១០សង់ទីម៉ែត្រ , ១២០សង់ទីម៉ែត្រ និង ១៣០សង់ទីម៉ែត្រ ដើម្បីចម្រាញ់រកជើងឯក យកទៅប្រកួតលក្ខណៈអអន្តរជាតិ ផ្សេងទៀតដូចជា៖ ស៊ីហ្គេម និងកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំការប្រកួតប្រជែង អន្តរជាតិនៅចុងខែតុលា និងដើមខែវិច្ឆិកាខាងមុខនេះ ។ អ្នកស្រី ស៊ាង ស្រីពៅ អគ្គលេខាធិការនៃសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ និងជាកីឡា ការិនីជិះសេះ ១រូបផងដែរនោះ បានឱ្យដឹងថា សម្រាប់ការ ប្រកួតដែលបាន ធ្វើឡើង នាថ្ងៃទី១១ និង១២ ខែតុលា ឆ្នាំ៣០២៥ សហព័ន្ធកម្ពុជា បង្ហាត់ជិះសេះ…

  • លោក Putin ថា រុស្ស៊ីត្រៀមបញ្ចេញសព្វាវុធថ្មីឆាប់ៗនេះ

    លោក Putin ថា រុស្ស៊ីត្រៀមបញ្ចេញសព្វាវុធថ្មីឆាប់ៗនេះ

    មូស្គូល ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថា ប្រទេសរុស្ស៊ីនឹងធ្វើការប្រកាសអំពីវត្តមានសព្វាវុធថ្មីឱ្យពិភពលោកភ្លឺភ្នែកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីការសាកល្បងវាដោយជោគជ័យ។ លោកប្រធានាធិបតី ពូទីន បានបញ្ជាក់នាពេលថ្មីៗនេះក្នុងសន្និសិទកាសែតមួយនៅរដ្ឋធានីឌីស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន យ៉ាងដូច្នេះថា ខ្ញុំគិតថា យើងនឹងបញ្ចេញព័ត៌មានក្តៅមួយក្នុងពេលអនាគត ទាក់ទិននឹងសព្វាវុធថ្មីមួយ ដែលយើងចង់ប្រកាសវាជាយូរមកហើយ។ មេដឹកនាំរុស្ស៊ីវ័យ៧៣ឆ្នាំរូបនេះបន្តថា ប្រព័ន្ធសព្វាវុធដ៏អស្ចារ្យនេះបាននិងកំពុងស្ថិតក្រោមដំណើរការសាកល្បងដោយជោគជ័យ។ ក្នុងករណីអាមេរិកសម្រេចចិត្តផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដល់អ៊ុយក្រែន លោកប្រធានាធិបតី ពូទីន បានអះអាងថា រុស្ស៊ីនឹងចាត់វិធានការពង្រឹងការការពារដែនអាកាសរបស់ខ្លួន។ មីស៊ីល Tomahawk ត្រូវបានគេប៉ាន់ប្រមាណថា ក្នុងមួយគ្រាប់ៗអាចមានតម្លៃរហូតដល់ ១.៣លានដុល្លារ និងមានសតម្ថភាពបាញ់ក្នុងចម្ងាយប្រហែល ២,៥០០គីឡូម៉ែត្រ។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី ពូទីន ក៏បានព្រមានដែរថា បើសិនមេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ យល់ព្រមផ្តល់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន នោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកជាក់ជាមិនខាន៕ ប្រភព ៖ RT

  • លោក ត្រាំ ផ្តើមទស្សនកិច្ចនៅមជ្ឈិមបូព៌ា

    លោក ត្រាំ ផ្តើមទស្សនកិច្ចនៅមជ្ឈិមបូព៌ា

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានចាប់ផ្តើមដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា។ លោក Trump ត្រូវធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប ដើម្បីអបអរសាទរបទឈប់បាញ់ នៅតំបន់ហ្គាហ្សា និង កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។ ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯមូលដ្ឋានរួម Andrews មុនពេលឡើងយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យ លោក ដូណាល់ ត្រាំ បានលើកឡើងថា «ពិសេសណាស់…នេះនឹងក្លាយជាពេលវេលាដ៏ពិសេសមួយ អ្នករាល់គ្នារំភើបចិត្តយ៉ាងខ្លាំងចំពោះពេលវេលានេះ»។ នៅពេលសួរថា តើលោកមានទំនុកចិត្តថា ជម្លោះរវាងអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas ត្រូវបានបញ្ចប់ ឬយ៉ាងណា? មេដឹកនាំវ័យ ៩៧ឆ្នាំ រូបនេះ បានបញ្ជាក់ថា «សង្រ្គាមចប់ហើយ»។ នៅពេលសួរថាតើបទឈប់បាញ់នឹងបន្តឬអត់ លោកបានបន្ថែមថា «ខ្ញុំគិតថា វានឹងបន្ត ខ្ញុំគិតថា ពួកគេធុញទ្រាន់នឹង ការប្រយុទ្ធគ្នា រាប់សតវត្សមកហើយ»។ សម្រាប់ទស្សនកិច្ចនៅអ៊ីស្រាអែល លោក Trump នឹងទៅជួបក្រុមគ្រួសារចំណាប់ខ្មាំង ដែលត្រូវបានក្រុមហាម៉ាស់ ចាប់ពង្រត់…

  • យន្តហោះចម្បាំងអង់គ្លេសហោះហើរការពារតំបន់ជាប់ព្រំដែនរុស្ស៊ី

    យន្តហោះចម្បាំងអង់គ្លេសហោះហើរការពារតំបន់ជាប់ព្រំដែនរុស្ស៊ី

    ឡុងដ៍ ៖ យន្តហោះចម្បាំងចំនួនពីរគ្រឿងនៃកងទ័ពអាកាសអង់គ្លេស បានចូលរួមបេសកកម្មហោះហើរចំនួន១២ម៉ោងក្នុងសប្តាហ៍នេះ ជាមួយកងកម្លាំងមកពីអាមេរិក និងណាតូ ដើម្បីល្បាតការពារតំបន់ជាប់ព្រំដែនរុស្ស៊ី។ ចក្រភពអង់គ្លេសនិយាយថា បេសកកម្មនេះធ្វើឡើងបន្ទាប់ពីមានយន្តហោះដ្រូនចម្លែកជាច្រើនគ្រឿង ដែលគេសង្ស័យថាជារបស់រុស្ស៊ី បានហោះហើររំលោភចូលដែនអាកាសរបស់ប្រទេសសមាជិកណាតូ មានដូចជាប៉ូឡូញ រ៉ូម៉ានី និងអេស្តូនី។ បេសកកម្មនេះដែរ មានការចូលរួមដោយយន្តហោះស៊ើបការណ៍អេឡិចត្រូនិក RC-135 Rivet និងយន្តហោះល្បាតដែនសមុទ្រ P-8A Poseidon ដែលបានហោះចេញពីតំបន់អាកទិក ឆ្លងកាត់ប្រទេសបេឡារុស និងអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយមានការគាំទ្រពីយន្តហោះចាក់សាំង KC-135 របស់កងទ័ពអាកាសអាមេរិក។ រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក John Healey បាននិយាយថា នេះគឺជាបេសកកម្មរួមគ្នាដ៏សំខាន់មួយ ជាមួយសម្ព័ន្ធមិត្តអាមេរិក និងណាតូរបស់យើង ហើយវាក៏ជាការផ្ញើសារមួយ បង្ហាញពីការរួបរួមកម្លាំងគ្នារបស់ណាតូទៅកាន់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងសត្រូវរបស់យើង។ កាលពីដើមខែនេះ មេដឹកនាំសហភាពអឺរ៉ុបក៏បានបង្ហាញពីការគាំទ្រផែនការពង្រឹងការការពារដែនអាកាសប្រទេសសមាជិកប្លុកអឺរ៉ុប ប្រឆាំងនឹងយន្តហោះដ្រូនរបស់រុស្ស៊ីផងដែរ៕ ប្រភព ៖ The Straits Times

  • លោក Trump គំរាមរឹតត្បិតនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅចិន

    លោក Trump គំរាមរឹតត្បិតនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅចិន

    វ៉ាស៊ីនតោន ៖ ភ្លើងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិនចាប់ផ្តើមឆាបឆេះជាថ្មី ខណៈដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយគំរាមថ្មីៗនេះថា សហរដ្ឋអាមេរិកអាចនឹងរឹតត្បិតការនាំចេញគ្រឿងបន្លាស់យន្តហោះ Boeing ទៅកាន់ប្រទេសចិន ដើម្បីសងសឹកការរឹតបន្តឹងលើការនាំចេញរ៉ែកម្ររបស់ទីក្រុងប៉េកាំង។ នៅពេលត្រូវបានសាកសួរថាតើមុខទំនិញអ្វីខ្លះដែលត្រូវរឹតបន្តឹងនាំចេញទៅកាន់ចិននោះ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា អាមេរិកមានអាវុធពាណិជ្ជកម្មជាច្រើនក្នុងដៃ ក្នុងនោះមានរបស់ម្យ៉ាងធំជាងគេ គឺគ្រឿងបន្លាស់យន្តហោះ។ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ប្រទេសចិនបានទិញ និងមានយន្តហោះ Boeing ជាច្រើនក្នុងដៃ ដូច្នេះចិនត្រូវការគ្រឿងបន្លាស់យន្តហោះជាចាំបាច់ ហើយតម្រូវការនោះមានច្រើនទៅតាមចំនួនយន្តហោះផងដែរ។ យោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីខែសីហា បានឱ្យដឹងថា ក្រុមហ៊ុនផលិតយន្តហោះបាននិងកំពុងពិភាក្សាពីការលក់យន្តហោះរហូតដល់ ៥០០គ្រឿងទៅឱ្យប្រទេសចិន។ បើរឿងនេះកើតឡើងមែននោះ វានឹងក្លាយជាការបញ្ជាទិញធំបំផុតរបស់ប្រទេសចិន នៅក្នុងប្រវត្តិសាស្រ្តក្រុមហ៊ុនផលិតយន្តហោះរបស់អាមេរិក ចាប់តាំងពីលោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិដំបូងនៅសេតវិមាន។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ចិនបានបញ្ជាទិញយន្តហោះ Boeing យ៉ាងហោចណាស់ ២២២គ្រឿង ហើយសព្វថ្ងៃ ចិនកំពុងធ្វើប្រតិបត្តិការយន្តហោះ Boeing ចំនួន ១,៨៥៥គ្រឿង។ យ៉ាងណាមិញ ប្រទេសចិនដែលកាន់កាប់ចំណែកទីផ្សាររហូតដល់ ២៥ភាគរយនៃការបញ្ជាទិញយន្តហោះ Boeing ឥឡូវនេះ តួលេខនោះបានធ្លាក់ចុះតិចជាង…