Category: ព័ត៌មានជាតិ​

  • កូរ៉េខាងជើង បើកការស៊ើបអង្កេតទៅលើឧបទ្ទវហេតុអំឡុងពេលដាក់ដំណើរការនាវាចម្បាំង

    កូរ៉េខាងជើង បើកការស៊ើបអង្កេតទៅលើឧបទ្ទវហេតុអំឡុងពេលដាក់ដំណើរការនាវាចម្បាំង

    ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃសុក្រ (២៣ ឧសភា) នេះថា ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមការស៊ើបអង្កេតពេញលេញមួយទៅលើឧបទ្ទវហេតុ ដែលបានកើតឡើងក្នុងអំឡុងពេលនៃពិធីដាក់ដំណើរការនាវាចម្បាំងក្នុងសប្តាហ៍នេះ។ ទីក្រុងព្យុងយ៉ាង បាននិយាយថា ឧបទ្ទវហេតុកាលពីថ្ងៃពុធនោះ គឺបណ្តាលមកពីការបាត់បង់តុល្យភាព ខណៈនាវាកំពុងត្រូវដាក់ដំណើរការ ហើយផ្នែកខាងក្រោមនៃនាវាចម្បាំងត្រូវបានកម្ទេច។ របាយការណ៍បាននិយាយថា ការត្រួតពិនិត្យផ្ទៃក្នុងបានរកឃើញថា មិនមានរន្ធនៅផ្នែកខាងក្រោមរបស់នាវាចម្បាំងនោះទេ ប៉ុន្តែផ្នែកខាងក្រោមនៃផ្ទៃនាវា ត្រូវបានកោសរលាត់ ហើយទឹកសមុទ្របានហូរចូលទៅក្នុងផ្នែកខាងចុងតាមរយៈបណ្តាញជួយសង្គ្រោះរបស់នាវា។ របាយការណ៍បន្តថា ទំហំនៃការខូចខាតគឺ “មិនធ្ងន់ធ្ងរទេ” ដោយបន្ថែមថា ក្រុមស៊ើបអង្កេតត្រូវបានបញ្ជាឱ្យស្វែងរកមូលហេតុនៃគ្រោះថ្នាក់ និងអ្នកទទួលខុសត្រូវ ខណៈមិនបាននិយាយទេថាមានអ្នករបួស ឬស្លាប់ ដោយសារគ្រោះថ្នាក់នេះឬទេ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា មេដឹកនាំ លោក គីម ជុងអ៊ុន ដែលបានមើលឃើញឧប្បត្តិហេតុនៃនាវាពិឃាតទម្ងន់ ៥.០០០តោន នោះដោយផ្ទាល់នៅឯមូលដ្ឋានផលិតនាវាភាគឦសាននៃទីក្រុង Chongjin បានខឹងសម្បារយ៉ាងខ្លាំង ហើយចាត់ទុកហេតុការណ៍នេះថាជា “អំពើឧក្រិដ្ឋកម្ម” មិនអាចអត់ឱនបាន។ អ្នកវិភាគយោធានិយាយថា ឧបទ្ទវហេតុនេះទំនងជាបានកើតឡើងនៅចំពោះមុខហ្វូងមនុស្សដ៏ច្រើន ដែលបង្កើនការអាម៉ាស់ជាសាធារណៈចំពោះមេដឹកនាំកូរ៉េខាងជើងរូបនោះ៕

  • [UPDATE] មនុស្ស ៦នាក់បារម្ភថាបានស្លាប់ ក្រោយយន្តហោះធុនតូចធ្លាក់ចូលតំបន់លំនៅឋាន San Diego សហរដ្ឋអាមេរិក

    [UPDATE] មនុស្ស ៦នាក់បារម្ភថាបានស្លាប់ ក្រោយយន្តហោះធុនតូចធ្លាក់ចូលតំបន់លំនៅឋាន San Diego សហរដ្ឋអាមេរិក

    [UPDATE] មនុស្ស ៦នាក់បារម្ភថាបានស្លាប់ ក្រោយយន្តហោះធុនតូចធ្លាក់ចូលតំបន់លំនៅឋាន San Diego សហរដ្ឋអាមេរិក អាជ្ញាធរនិយាយថា មនុស្ស ៦នាក់ ត្រូវគេបារម្ភថាបានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) នៅពេលយន្តហោះពាណិជ្ជកម្មខ្នាតតូចមួយគ្រឿងដែលពួកគេកំពុងជិះ បានហោះកាត់អាកាសធាតុចុះអ័ព្ទខ្លាំង ហើយធ្លាក់លើតំបន់លំនៅឋានមួយកន្លែងនៅទីក្រុង San Diego របស់សហរដ្ឋអាមេរិក ជាទីដែលក្រុមគ្រួសារយោធាកំពុងរស់នៅ បណ្ដាលឱ្យមនុស្ស ៨នាក់ផ្សេងទៀតរងរបួស និងបង្កអគ្គិភ័យខូចខាតផ្ទះសម្បែង និងយានយន្តជាច្រើន។ នាយកដ្ឋាននគរបាល និងទីភ្នាក់ងារអគ្គិភ័យ San Diego និយាយថា យន្តហោះដែលជាប្រភេទ Cessna Citation បានធ្លាក់នៅក្នុងតំបន់ Murphy Canyon លើអគារលំនៅដ្ឋានយោធាមួយក្នុងសង្កាត់ Tierrasanta ប្រហែលម៉ោង ៣:៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយបង្ខំឱ្យជម្លៀសមនុស្សប្រហែល ១០០នាក់ ខណៈ អណ្តាតភ្លើងបានឆាបឆេះ។ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Dan Eddy ជំនួយការប្រធានផ្នែកពន្លត់អគ្គិភ័យរបស់ San Diego បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២នាក់…

  • អ៊ីរ៉ង់-អាមេរិក មានគំនិតខុសគ្នាឆ្ងាយ

    អ៊ីរ៉ង់-អាមេរិក មានគំនិតខុសគ្នាឆ្ងាយ

    បរទេស ៖ ភាគីអ៊ីរ៉ង់បាននិយាយថា មានភាពខុសគ្នាជាមូលដ្ឋានយ៉ាងច្រើន ជាមួយនឹងសហរដ្ឋអាមេរិក ជុំវិញការចរចា លើកម្មវិធីនុយក្លេអ៊ែរ របស់រដ្ឋាភិបាល ក្រុង តេហេរ៉ង់។ មុនពេលការចរចានុយក្លេអ៊ែរ ជាថ្មី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា មានការបែកបាក់គ្នាយ៉ាងស៊ីជម្រៅ រវាងភាគីទាំងពីរ។ «វានៅតែមានភាពខុសគ្នាជាមូលដ្ឋាន រវាងពួកយើង» ដោយលោកបានព្រមានថា «យើងនឹងមិនមានកិច្ចព្រមព្រៀង ទាល់តែសោះ» ប្រសិនបើសហរដ្ឋអាមេរិក ចង់រារាំងអ៊ីរ៉ង់ ពីការចម្រាញ់សារធាតុ អ៊ុយរ៉ាញ៉ូម។ បច្ចុប្បន្ននេះ អ៊ីរ៉ង់បានបង្កើនសារធាតុអ៊ុយរ៉ាញ៉ូម ដល់ទៅ៦០ភាគរយ ដែលលើសពីដែនកំណត់ ៣.៦៧ភាគរយ ដែលត្រូវបានកំណត់ ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ហើយក៏ចែងថា ឲ្យបិទផងដែរព្រោះ មានការបារម្ភថា បំណងសំខាន់ នៃកម្មវិធីនុយក្លេអ៊ែរនេះ គឺដើម្បីផលិតក្បាល គ្រាប់ប្រល័យលោក។ គួរបញ្ជាក់ថា អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក បានរៀបចំកិច្ចចរចានុយក្លេអ៊ែរ ដែលសម្របសម្រួល ដោយប្រទេសទី៣ ចំនួនបួនជុំ ចាប់តាំងពីថ្ងៃទី១២ ខែមេសា ដែលជាទំនាក់ទំនង កម្រិតខ្ពស់បំផុត រវាងសត្រូវទាំងពីរ…

  • ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ត្រូវបានរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ

    ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. ត្រូវបានរកឃើញពុំទាន់មានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ និងក្លិនត្រឹមត្រូវ

    (ភ្នំពេញ)៖ រោងចក្រផលិតគ្រឿងបង្គុំ-បន្សំស្បែកជើង របស់ក្រុមហ៊ុន TONG KANG (CAMBODIA) CO., LTD. នៅក្នុងភូមិធ្លក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានក្រុមការងារក្រសួងបរិស្ថាន សហការជាមួយតំណាងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រដ្ឋបាលស្រុកគងពិសី និងអាជ្ញាធរឃុំជង្រុក នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥​ រកឃើញថា បានបង្កឱ្យមានការបំពុល​ ដោយផ្សែង និងខ្លិន ដល់ខ្យល់បរិយាកាស និងដល់ការរស់នៅប្រជាពលរដ្ឋប្រមាណ ៤០គ្រួសារនៅក្នុងមូលដ្ឋានក្បែររោងចក្រ។ នៅលើទីតាំងជាក់ស្តែង ក្រុមការងារបានរកឃើញថា ក្រុមហ៊ុនមានឡចំហាយមានចំនួន ០១គ្រឿង ដំណើរការដោយប្រើអុស លាយកម្រេចជ័រដើម្បីដុត និងពុំមានប្រព័ន្ធសម្អាតផ្សែងត្រឹមត្រូវទេ។ ដូចគ្នាដែរ ក្រុមហ៊ុន មានឡដុតរំលាយជ័រ ចេញជាគ្រាប់ ដោយពុំមានប្រព័ន្ធសម្អាតសារធាតុបំពុលខ្យល់ទេ។ លើសពីនេះ ក្រុមហ៊ុនពុំមានការគ្រប់គ្រងសំណល់ប្លាស្ទិក និងជ័រ ប្រមូលពីរោងចក្រក្នុងស្រុកសម្រាបកែឆ្នៃ ឱ្យបានត្រឹមត្រូវផងដែរ។ ក្នុងពេលចុះពិនិត្យ ក្រុមការងារ បានធ្វើតេស្តសារធាតុបំពុលខ្យល ចំនួនពីរទីតាំងផ្សេងគ្នា នឹងបានរកឃើញថាសារធាតុក្នុងខ្យល់លើសកម្រិតស្តង់ដារ។ នៅលើទីតាំងឡដុតចំហាយ ក្រុមការងារពិនិត្យឃើញថាសារធាតុ៖ •…

  • រដ្ឋបាលលោក Trump រារាំងសាកលវិទ្យាល័យ Harvard មិនឲ្យចុះឈ្មោះនិស្សិតអន្តរជាតិ

    រដ្ឋបាលលោក Trump រារាំងសាកលវិទ្យាល័យ Harvard មិនឲ្យចុះឈ្មោះនិស្សិតអន្តរជាតិ

    រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលុបចោលលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) ហើយកំពុងបង្ខំនិស្សិតដែលមានឈ្មោះស្រាប់ផ្ទេរទៅកាន់សាកលវិទ្យាល័យផ្សេងទៀត បើមិនដូច្នេះទេត្រូវបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ ខណៈរដ្ឋបាលនេះកំពុងគំរាមកំហែងពង្រីកការបង្ក្រាបទៅដល់សាលារៀនផ្សេងៗទៀត។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានបញ្ជាឱ្យក្រសួងបញ្ចប់ការបញ្ជាក់កម្មវិធីសិក្សារបស់និស្សិត និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ Harvard។ លោកស្រី Noem បានចោទប្រកាន់សាកលវិទ្យាល័យថា «ជំរុញឱ្យមានអំពើហិង្សា ប្រឆាំងជ្វីហ្វនិយម និងការសម្របសម្រួលជាមួយបក្សកុម្មុយនិស្តចិន»។ សាកលវិទ្យាល័យ Harvard បាននិយាយថា ចំណាត់ការរបស់រដ្ឋបាលរបស់លោក Trump ដែលបានធ្វើឲ្យប៉ះពាល់ដល់និស្សិតរាប់ពាន់នាក់ គឺជាទង្វើខុសច្បាប់ ហើយស្មើទៅនឹងការសងសឹក។ ការដាក់គំនាបលើនិស្សិតបរទេស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងយុទ្ធនាការរបស់រដ្ឋបាល លោក Trump ទៅលើសាកលវិទ្យាល័យ។ ក្រសួងបាននិយាយថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី សាកលវិទ្យាល័យ Harvard បានមិនព្រមផ្តល់ព័ត៌មានដែល លោកស្រី Noem កាលពីពេលមុន បានទាមទារពីអ្នកកាន់ទិដ្ឋាការនិស្សិតបរទេសមួយចំនួន ដែលបានមកចូលរៀននៅសាកលវិទ្យាល័យ។ សាកលវិទ្យាល័យ Harvard បានចុះឈ្មោះនិស្សិតអន្តរជាតិជិត៦.៨០០នាក់ក្នុងឆ្នាំសិក្សា២០២៤ ដល់ ឆ្នាំ២០២៥…

  • [UDPATE] ជនសង្ស័យ បាញ់សម្លាប់ជំនួយការស្ថានទូតអ៊ីស្រាអែលពីរនាក់ប្រចាំនៅអាមេរិកត្រូវបានចោទប្រកាន់ពីបទឃាតកម្ម

    [UDPATE] ជនសង្ស័យ បាញ់សម្លាប់ជំនួយការស្ថានទូតអ៊ីស្រាអែលពីរនាក់ប្រចាំនៅអាមេរិកត្រូវបានចោទប្រកាន់ពីបទឃាតកម្ម

    បុរសកើតនៅទីក្រុងឈីកាហ្គោម្នាក់ ត្រូវបានចាប់ខ្លួន ខណៈជនសង្ស័យតែម្នាក់គត់ក្នុងការបាញ់សម្លាប់បុគ្គលិកស្ថានទូតអ៊ីស្រាអែលពីរនាក់ក្នុងទីក្រុងវ៉ាស៊ីនតោនសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់កាលពីថ្ងៃព្រហស្បតិ៍២២ ឧសភា ក្នុងតុលាការសហព័ន្ធពីបទមនុស្សឃាតកម្រិតទី ១ ក្នុងការសម្លាប់ដែលត្រូវបានថ្កោលទោសពីគ្រប់ទិសទីថាជាទង្វើនៃការស្អប់ខ្ពើម។ បុរសវ័យ៣១ឆ្នាំ ឈ្មោះ Elias Rodriguez ឆ្នាំត្រូវបានចោទប្រកាន់ពីបទបើកការបាញ់ប្រហារលើមនុស្សមួយក្រុមកាលពីយប់ថ្ងៃពុធសប្ដាហ៍នេះ ខណៈពួកគេបានចាកចេញពីព្រឹត្តិការណ៍មួយសម្រាប់អ្នកការទូតវ័យក្មេងដែលរៀបចំដោយគណៈកម្មាធិការជ្វីហ្វអាមេរិក ជាក្រុមតស៊ូមតិដែលគាំទ្រអ៊ីស្រាអែល និងប្រយុទ្ធប្រឆាំងការស្អប់ខ្ពើមសាសនាជ្វីហ្វ។ យោងតាមឯកសារចោទប្រកាន់ ជនដៃដល់ Rodriguez បានប្រាប់នគរបាលនៅកន្លែងកើតហេតុ ថា រូបគេបានធ្វើដើម្បីប៉ាឡេស្ទីន និងតំបន់ហ្កាហ្សា ។សាក្សីបានប្រាប់ថាជនល្មើសបានស្រែកថា ដោះលែងប៉ាឡេស្ទីនទៅ បន្ទាប់ពីរូបគេត្រូវបាននគរបាលចាប់ខ្លួននាំទៅក្នុងមន្ទីរឃុំឃាំង។ ជនរងគ្រោះទាំងពីរនាក់ដែលត្រូវក្មាន់កាំភ្លើងបាញ់សម្លាប់នោះមានឈ្មោះ Yaron Lischinsky អាយុ ៣០ឆ្នាំ ជាបុរស និងស្ត្រីម្នាក់ទៀតឈ្មោះ Sarah Lynn Milgrim អាយុ២៦ ឆ្នាំ ជាគូស្នេហ៍វ័យក្មេងជិតរៀបការ។ មិត្តភក្តិ និងសមាជិកនៃក្រុមតស៊ូមតិ របស់ពួកគេបាននិយាយថា អ្នកទាំងពីរបានប្តេជ្ញាចិត្តក្នុងការកសាងស្ពានរវាងជនជាតិអារ៉ាប់ និងជនជាតិជ្វីហ្វ ក្នុងក្តីសង្ឃឹមនៃការបញ្ចប់ការបង្ហូរឈាមនៅមជ្ឈិមបូព៌ា៕

  • ប៉ូឡូញនឹងកាត់ទោសជនសង្ស័យជួយរុស្ស៊ីប៉ុនប៉ងធ្វើឃាតលោក Zelensky

    ប៉ូឡូញនឹងកាត់ទោសជនសង្ស័យជួយរុស្ស៊ីប៉ុនប៉ងធ្វើឃាតលោក Zelensky

    វ៉ាសូវី ៖ អាជ្ញាធរប៉ូឡូញបានចោទប្រកាន់បុរសម្នាក់ពីបទរៀបចំផែនការជួយសេវាចារកម្មបរទេសរបស់រុស្ស៊ី ដើម្បីប៉ុនប៉ងធ្វើឃាតប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ បុរសម្នាក់នោះមានឈ្មោះថា Pawel K. ត្រូវបានចាប់ខ្លួនក្នុងខែមេសា ឆ្នាំ២០២៤ ស្ថិតក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋអាជ្ញាប៉ូឡូញ និងអ៊ុយក្រែន ហើយរូបគេអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៨ឆ្នាំ។ យោងតាមរដ្ឋអាជ្ញាប៉ូឡូញ ជនសង្ស័យរូបនេះបានធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ឲ្យយោធារុស្ស៊ី និងលួចទាក់ទងជាមួយជនជាតិរុស្ស៊ី ដែលពាក់ព័ន្ធដោយផ្ទាល់ក្នុងសង្គ្រាមអ៊ុយក្រែន។ ពិេសស ជួយរៀបចំផែនការដល់សេវាកម្មពិសេសរបស់រុស្ស៊ី នៅក្នុងការប៉ុនប៉ងសម្លាប់មេដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី។ ភារកិច្ចស្នូលរបស់ Pawel K. រួមមានការប្រមូល និងផ្តល់ព័ត៌មាន ស្តីពីសន្តិសុខនៅអាកាសយានដ្ឋាន Rzeszow-Jasionka នៅភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ។ ប៉ូឡូញដែលជាមជ្ឈមណ្ឌលផ្គត់ផ្គង់យោធាលោកខាងលិចដល់អ៊ុយក្រែន បានអះអាងថា ខ្លួនបានក្លាយជាគោលដៅសំខាន់របស់ចារកម្មរុស្ស៊ី ហើយបានចោទប្រកាន់រុស្ស៊ី និងបេឡារុស ថាបានព្យាយាមបង្កអស្ថិរភាពក្នុងប្រទេសខ្លួន ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានវិមានក្រឹមឡាំងច្រានចោលម្តងហើយម្តងទៀត៕ ប្រភព ៖ AFP

  • លោក Putin ចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ជាលើកដំបូង

    លោក Putin ចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ជាលើកដំបូង

    មូស្គូ ៖ ជាលើកដំបូងមិនធ្លាប់មានក្នុងពេលជាង ៣ឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចុះពិនិត្យផ្ទាល់នៅតំបន់ Kursk ចាប់តាំងពីទីក្រុងមូស្គូអះអាងថា ខ្លួនបានបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់នេះទាំងស្រុងកាលពីខែមុន។ បើតាមវីដេអូផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី លោកប្រធានាធិបតី ពូទីន បានទៅពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Kursk-2 ដែលកំពុងសាងសង់ ហើយបានជួបជាមួយទាហានស្ម័គ្រចិត្ត។ ទាហានស្ម័គ្រចិត្តទាំងនោះ បានស្លៀកសម្លៀកបំពាក់ឆ្លាក់ដោយទង់ជាតិរុស្ស៊ី អមដោយអក្សរ “Z” និង “V” ដែលជា និមិត្ដរូបនៃការលុកលុយរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន។ ដំណើរទស្សនកិច្ចដោយមិនបានប្រកាសជាមុនរបស់លោកប្រធានាធិបតី ពូទីន នេះ ត្រូវបានគេជឿជាក់ថា គឺជាសារមួយបង្ហាញថា រុស្ស៊ីត្រូវតែវាយដណ្តើមយកទឹកដីរបស់ខ្លួនមកវិញ បើទោះបីជាសង្គ្រាមនេះ រុស្ស៊ីត្រូវចំណាយច្រើនលើសលុប ទាំងទាហាន និងសម្ភារៈយោធាក៏ដោយ។ ចំណែកកូរ៉េខាងជើងក៏បានបញ្ជូនទាហានដល់ទៅ ១២.០០០នាក់ ដើម្បីជួយកងទ័ព រុស្ស៊ីដណ្តើមយកតំបន់ Kursk ពីអ៊ុយក្រែនមកវិញផងដែរ ននេះនេះបើយោងតាមសេចក្តរាយការណ៍របស់អ៊ុយក្រែន អាមេរិក និងកូរ៉េខាងត្បូង៕ ប្រភព ៖ AFP

  • បាញ់សម្លាប់មន្ត្រីទូតអ៊ីស្រាអែល២នាក់ នៅអាមេរិក

    បាញ់សម្លាប់មន្ត្រីទូតអ៊ីស្រាអែល២នាក់ នៅអាមេរិក

    បរទេស ៖ មន្ត្រីស្ថានទូតអ៊ីស្រាអែល ប្រចាំនៅអាមេរិក ២នាក់ ត្រូវបានបាញ់សម្លាប់ នៅខាងក្រៅសារមន្ទីរ ជ្វីហ្វ ស្ថិតនៅក្នុងក្រុងវ៉ាស៊ីនតោន កាលពីល្ងាចថ្ងៃពុធ។ ខ្មាន់កាំភ្លើងម្នាក់ បានស្រែកថា «ដោះលែង ប៉ាឡេស្ទីន» ខណៈដែលក្រុមមន្ត្រីអាមេរិក និងអ្នកការទូតអ៊ីស្រាអែល បានសម្តែងការភ្ញាក់ផ្អើល និងខឹងសម្បារចំពោះការសម្លាប់នេះ។ ប្រធានាធិបតី Donald Trump បានថ្កោលទោស ការវាយប្រហារភ្លាមៗ ដោយនិយាយថា «ការសម្លាប់ នេះ គឺជាទង្វើដ៏អាក្រក់ ហើយ ការប្រឆាំងដោយពួកជ្រុលនិយម ត្រូវតែបញ្ចប់ ឥឡូវនេះ!»។ លោកបានបង្ហោះលើបណ្តាញសង្គមថា «ការស្អប់ខ្ពើម និងរ៉ាឌីកាល់និយម មិនត្រូវមាន នៅអាមេរិកទេ»។ អភិបាលក្រុង វ៉ាស៊ីនតោន លោកស្រី Muriel Bowser មានប្រសាសន៍ថា «យើងនឹងមិនអត់ឱនចំពោះអ្នកប្រឆាំងសាសនាទេ»។ ប៉ូលិសក្រុង Washington ប្រាប់អ្នកយកព័ត៌មានថា «យើងជឿថា ការបាញ់ប្រហារនេះ ប្រព្រឹត្តឡើងដោយជនសង្ស័យម្នាក់ ដែលឥឡូវនេះ ត្រូវបានឃុំខ្លួន»។ ប៉ូលីសបានកំណត់អត្តសញ្ញាណ ខ្មាន់កាំភ្លើង មានឈ្មោះថា Elias…

  • រុស្ស៊ីវាយឆ្មក់ទីតាំងហ្វឹកហ្វឺនយោធាអ៊ុយក្រែន

    រុស្ស៊ីវាយឆ្មក់ទីតាំងហ្វឹកហ្វឺនយោធាអ៊ុយក្រែន

    បរទេស ៖ ឆ្មាំជាតិរបស់ប្រទេស អ៊ុយក្រែន បាននិយាយ កាលពីថ្ងៃពុធថា ការវាយប្រហាររបស់រុស្ស៊ី ទៅលើកន្លែងហ្វឹកហ្វឺនយោធា នៅភាគឦសាន ប្រទេស បានសម្លាប់ទាហាន ៦នាក់ និង យ៉ាងហោចណាស់ ១០នាក់ ផ្សេងទៀត រងរបួស។ ឆ្មាំជាតិអ៊ុយក្រែន បាននិយាយថា ក្រោយកើតហេតុការណ៍ ការស៊ើបអង្កេតផ្ទៃក្នុង លើឧប្បត្តិហេតុនេះ កំពុងដំណើរការ។ ប៉ុន្តែ វីដេអូដែលចេញផ្សាយ ដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២៥ ហាក់បានបង្ហាញពីការវាយប្រហារ លើទីតាំងហ្វឹកហ្វឺនយោធា នៅក្នុងតំបន់ព្រំដែន Sumy របស់ប្រទេសអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងថា ខ្លួនបានបើកការវាយប្រហារ ដោយកាំជ្រួចផ្លោង នៅលើទីតាំង ដោយគេអះអាងថា ជាជំរុំហ្វឹកហាត់ នៅតំបន់ព្រៃមួយ។ ខ្សែវីដេអូ ពីលើអាកាស បានបង្ហាញពីការវាយប្រហារមួយ ដែលបានបង្ក ជាភ្លើងឆេះសន្ធោសន្ធៅ ហើយបានបញ្ចេញផ្សែងខ្មៅ យ៉ាងក្រាស់ បោកបក់ ទៅលើអាកាស។ យ៉ាងណាមិញ កាសែត AFP…