Category: ព័ត៌មានជាតិ​

  • រថភ្លើងដែលទើបយកមកពីជប៉ុនចំនួន ៥ គ្រឿងបន្ថែម ត្រូវបានដាក់ឱ្យដំណើរ​ការ​សាកល្បង​លើផ្លូវភ្នំពេញ-ព្រះសីហនុ

    រថភ្លើងដែលទើបយកមកពីជប៉ុនចំនួន ៥ គ្រឿងបន្ថែម ត្រូវបានដាក់ឱ្យដំណើរ​ការ​សាកល្បង​លើផ្លូវភ្នំពេញ-ព្រះសីហនុ

    ទូរថភ្លើង Kiha-183 ប្រភេទ DMU(Diesel Multiple Unit) ដែលទើបយកមកពីជប៉ុនចំនួន ៥គ្រឿង​បន្ថែមទៀត និងទើបកែសម្រួលប្រព័ន្ធជើងក្រោម និងបច្ចេកទេសរួចរាល់ បានដាក់ឱ្យ​ដំណើរ​ការបើកធ្វើតេស្តសាកល្បងរត់ពីព្រះសីហនុ មកភ្នំពេញកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ​២០២៤ ប្រកបដោយជោគជ័យ ។ នេះបើតាមឯកឧត្ដម ផន រឹម អ្នកនាំ​ពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹង។ ទូរថភ្លើងចំនួន ៥គ្រឿងថ្មីនេះ ត្រូវបានដាក់ឱ្យដំណើរការសាកល្បង នៅបន្ទាប់​ពីទូរថភ្លើង​ដូចគ្នា​នេះ​ចំនួន ៤គ្រឿង ត្រូវបានដាក់ឱ្យដំណើរ​ការ​បើក​ធ្វើតេស្ត​សាកល្បងដោយ​ជោគជ័យ​ទាំងលើ​ផ្លូវ​ភាគ​ខាងត្បូងភ្នំពេញ និងភាគខាងជើងភ្នំពេញកាលពីពេលថ្មីៗកន្លងមកនេះរួចមក។   ឯកឧត្ដម ផន រឹម បានឱ្យដឹងបន្ថែមថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួង​សាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យ តាមដានដំណើរការបើកសាកល្បងនេះ បន្ទាប់ពី​កែ​សម្រួលប្រ ព័ន្ធហ្វ្រ័ង និងទទឹងកង់ពីស្តង់ដាផ្លូវដែកជប៉ុន មកស្តង់ដាផ្លូវដែកនៅកម្ពុជារួចមក។ ក្រុម​ការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំង​ក្រុមហ៊ុន Royal Railway Cambodia(RRC) ក៏បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់, ប្រព័ន្ធ​ហ្វ្រ័ង, ម៉ាស៊ី នត្រជាក់, ច្រកទ្វារសម្រាប់អ្នកដំណើរ, ច្រកទ្វារសុវត្ថិភាព,…

  • ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា (Saia Mau Piukala) នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច  រាជធានីភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤
  • យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» នៅក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​

    យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» នៅក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​

    យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» នៅក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ​ ការអនុវត្ត​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» និង​យុទ្ធនាការ «​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​» ជា​លទ្ធផល នៅក្នុង​មូលដ្ឋាន​ស្រុក​អូររាំងឪ សម្រាប់​ថ្ងៃ​ទី ២០ ខែ មិថុនា ឆ្នាំ​២០២៤ នេះ ក្នុងនោះ​រួមមាន សាលារៀន កម្មករ​រោងចក្រ និង​នៅ​វត្ត​អា​រ៉ា​ម និង​អាស្រម ។​ ???? នៅតាម​សាលារៀន ៖ ក្នុងស្រុក​មាន​គ្រឹះស្ថានសិក្សា​សាធារណៈ​ចំនួន ៤៤​គ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ​ចំនួន ៥៦៩​នាក់ ស្រី ២៧៦​នាក់ សិស្សានុសិស្ស​ចំនួន ១៨.៦៩៦​នាក់ ស្រី ៩.៣៣៦​។ (​គ្រប់​សាលា​បាន​អនុវត្ត និង​ចូលរួម ១០០%)​។​ + សាលារៀន​ដែល​បាន​បន្ត​ចូលរួម​អនុវត្ត​នៅ​ថ្ងៃនេះ មាន​ចំនួន ៨​សាលា (​បឋមសិក្សា ៧​សាលា និង​អនុវិទ្យាល័យ ១​សាលា​) ដែលមាន…

  • ការជួញដូរផ្សារហ៊ុននៅកម្ពុជាមានសន្ទុះឡើងវិញ ក្នុងរយៈពេលពីរខែក្រោយនេះ

    ការជួញដូរផ្សារហ៊ុននៅកម្ពុជាមានសន្ទុះឡើងវិញ ក្នុងរយៈពេលពីរខែក្រោយនេះ

    ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យផ្សារមូលបត្រកម្ពុជា ឲ្យដឹងថា សកម្មភាពនៃការជួញដូរផ្សាមូលបត្រកម្ពុជា មានកំណើនឡើងវិញគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ២ខែចុងក្រោយនេះ ហើយក៏រំពឹងទុកថា ក្នុងពេលខាងមុខទីផ្សារនេះ នឹងល្អប្រសើរខ្លាំង ដូចទៅនឹងទីផ្សារភាគហ៊ុនអន្តរជាតិដែរ ដោយសារការចាប់អារម្មណ៍នៃសាធារណជនមានចំនួនកើនឡើងជាងមុន។ ​ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា (SCX) នៅព្រឹកថ្ងៃទី២០ ខែមិថុនានេះ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី អំពីស្ថានភាពទីផ្សារមូលបត្រឲ្យដឹងថា គិតចាប់ពីដើមឆ្នាំមកការជួញដូរ គឺមានការធ្លាក់ចុះ ដោយសារការប្រែប្រួលវិបត្តិសេដ្ឋកិច្ច ប៉ុន្តែក្នុងរយៈពេល២ខែក្រោយនេះ ទំហំនៃការជួញដូរបានហក់ឡើងវិញក្នុងរង្វង់ជិត ៣០ម៉ឺនដុល្លារ ក្នុង១ថ្ងៃ។ ឯកឧត្តម បានបញ្ជាក់ថា ទិសដៅនៅពេលខាងមុខ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានដាក់ចេញនូវមហិច្ឆតាខ្ពស់ដែលនឹងសម្រេចឲ្យបាននូវទំហំជួញដូរភាគហ៊ុនជាមធ្យមក្នុងទំហំ ១០០លានដុល្លារ ក្នុង១ថ្ងៃ នៅឆ្នាំ២០៣០ ស្របពេលដែលកម្ពុជា ក៏មានផែនការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ផងដែរ។ ជាមួយការហក់ឡើងវិញនៃសន្ទុះការជួញដូរខាងលើនេះ ផ្សារមូលបត្រកម្ពុជា បានបន្តបើកវគ្គបណ្តុះបណ្តាលស្តីពី Earnings Forum 2024 ដើម្បីឲ្យសាធារណៈជនកម្ពុជាស្គាល់អំពីការវិនិយោគដែលត្រឹមត្រូវស្របតាមច្បាប់ ដែលមានការធានាការពារច្បាប់ និងបទប្បញ្ញត្តិជាធរមាន ដើម្បីឈានសម្រេចឲ្យបាននូវគោលដៅនៃមហិច្ឆតាខាងលើនេះ។ នាឱកាសនោះ ឯកឧត្តមអគ្គនាយក បានស្នើវិនិយោគិនសាធារណៈ និងសិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលថ្ងៃនេះទាំងអស់ ឲ្យព្យាយាមក្រេបជញ្ជក់នូវចំណេះដឹង…

  • មន្ទីរពេទ្យនៅប្រទេសប៉ូឡូញ ត្រូវបានផាកពិន័យ ពីបទមិនទទួលការរម្លូតកូនដោយស្របច្បាប់

    មន្ទីរពេទ្យនៅប្រទេសប៉ូឡូញ ត្រូវបានផាកពិន័យ ពីបទមិនទទួលការរម្លូតកូនដោយស្របច្បាប់

    អាជ្ញាធរប្រទេសប៉ូឡូញ បានផាកពិន័យមន្ទីរពេទ្យមួយកន្លែង មិនព្រមទទួលយកការរម្លូតកូនឲ្យស្ត្រីមានគត៌ម្នាក់ ដែលអាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់នាង។ រដ្ឋាភិបាលជាតិនិយមរបស់ប្រទេសនេះ បានដាក់ចេញបម្រាមហាមឃាត់ស្ទើរតែទាំងស្រុង លើការរម្លូតកូននៅឆ្នាំ២០២១។ វាត្រូវបានអនុញ្ញាត តែនៅក្នុងករណីនៃការចាប់រំលោភតែប៉ុណ្ណោះ ឬគ្រោះថ្នាក់គំរាមកំហែងដល់សុខភាពឬជីវិតរបស់ស្ត្រី ប៉ុន្តែទោះជាយ៉ាងណា ក្រោយមក ក្រុមគ្រូពេទ្យ នៅតែអាចបដិសេធ មិនអនុវត្តវាដោយហេតុផលសីលធម៌។ បញ្ហានេះ បានធ្វើឲ្យមានការតវ៉ាយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ ២០២៣ សិទ្ធិស្ត្រី ស្ថិតនៅជួរមុខ និងជាចំណុចកណ្តាល នៅក្នុងយុទ្ធនាការបោះឆ្នោត ដែលត្រូវបានណែនាំនៅក្នុងរដ្ឋាភិបាលចម្រុះគាំទ្រអឺរ៉ុប។ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាល បានដាក់ចេញបទប្បញ្ញត្តិមួយដើម្បីដាក់ពិន័យជាសាធារណៈ លើមជ្ឈមណ្ឌលវេជ្ជសាស្ត្រត្រូវបានផ្តល់មូលនិធិ ដែលបដិសេធនីតិវិធីស្របច្បាប់។ នៅមូលនិធិសម្រាប់ស្ត្រី និងផែនការគ្រួសារ នៅក្នុងទីក្រុងវ៉ាសាវី ប្រទេសប៉ូឡូញ លោកស្រី វេជ្ជបណ្ឌិត អាន់តូនីណា ឡេវ៉ានដូស្កា(Antonina Lewandowska) ពន្យល់ពីអ្វីដែលបានកើតឡើង ក្នុងករណីនេះ ចំពោះស្ត្រីអាយុ៤១ឆ្នាំម្នាក់ ដែលមានគត៌ ១៤ សប្តាហ៍។ ស្ត្រីនោះ បានបង្ហាញលិខិតបញ្ជាក់ពីគ្រូពេទ្យវិកលចរិត ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ការបន្តមានឲ្យមានគត៌ គឺជាការគំរាមកំហែងដល់សុខភាព ឬអាយុជីវិត ហើយនេះជាមូលដ្ឋានច្បាប់គ្រប់គ្រាន់ ដើម្បីបញ្ចប់ការឲ្យមានគត៌។ មន្ទីរពេទ្យ បានស្នើសុំឯកសារបន្ថែមទៀត ហើយទីបំផុត បានបដិសេធមិនទទួលយការម្លូតកូន។…

  • ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន

    ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន

    ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង «ភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន» ដោយប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយអត្រាកំណើតទាបបំផុតរបស់ប្រទេសនេះ។ លោក Yoon បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំនៃគណៈកម្មាធិការប្រធានាធិបតីស្តីពីអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ចំពេលមានការរំពឹងទុកដ៏តិចតួច និងការព្រមានថា ចំនួនប្រជាជនកូរ៉េខាងត្បូងនៅទីបំផុត អាចផុតពូជបាន ប្រសិនបើនិន្នាការនេះ មិនត្រូវបានផ្លាស់ប្តូរនោះ។ លោក Yoon បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅមជ្ឈមណ្ឌលថែទាំកុមារ នៅក្នុងមជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន HD Hyundai ក្នុងទីក្រុង Seongnamថា៖«ថ្ងៃនេះ ខ្ញុំបានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន។ យើងនឹងធ្វើឲ្យប្រព័ន្ធឆ្លើយតបដ៏ទូលំទូលាយរបស់រដ្ឋាភិបាលដំណើរការ រហូតដល់បញ្ហាអត្រាកំណើតទាប ត្រូវដោះស្រាយបានទាំងស្រុង។ អត្រានៃការមានកូនសរុបរបស់ប្រទេសកូរ៉េខាងត្បូង ជាចំនួនជាមធ្យមនៃកូន ដែលស្ត្រីម្នាក់មានក្នុងជីវិតរបស់នាង បានធ្លាក់ចុះមកនៅកម្រិតទាបបំផុតគឺ ០,៧២ ក្នុងឆ្នាំ ២០២៣ ដែលទាបជាងកម្រិតជំនួសគឺ២,១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនរបស់ប្រទេសនៅ ៥១លាននាក់។ រដ្ឋាភិបាល បានព្យាយាមលើកទឹកចិត្តផ្សេងៗ ដើម្បីជួយទាក់ទាញគ្រួសារឲ្យមានកូនក្នុងទសវត្សរ៍កន្លងមក ប៉ុន្តែកត្តាមួយចំនួន រួមទាំងតម្លៃផ្ទះថ្លៃ ថ្លៃសិក្សា និងម៉ោងធ្វើការយូរ បានធ្វើឲ្យយុវជនស្ទាក់ស្ទើរក្នុងការបង្កើតគ្រួសារ និងបង្កើតកូន។

  • ប្រមុខក្រុមហេសបូឡា នៅលីបង់ គំរាមថា អ៊ីស្រាអែល គួរតែខ្លាចសង្គ្រាមធំពេញបន្ទុក

    ប្រមុខក្រុមហេសបូឡា នៅលីបង់ គំរាមថា អ៊ីស្រាអែល គួរតែខ្លាចសង្គ្រាមធំពេញបន្ទុក

    ប្រមុខក្រុមហេសបូឡា នៅប្រទេសលីបង់ បាននិយាយកាលពីថ្ងៃពុធថា គ្មានកន្លែងណានៅក្នុងប្រទេសអ៊ីស្រាអែលមានសុវត្ថិភាពទេ ប្រសិនបើសង្រ្គាមពេញបន្ទុកសសមួយផ្ទុះឡើង រវាងសត្រូវទាំងពីរ ហើយក៏បានគំរាមកំហែងដល់សមាជិកសហភាពអឺរ៉ុប គឺប្រទេសស៊ីប និងនៅផ្នែកផ្សេងទៀតនៅសមុទ្រមេឌីទែរ៉ាណេ។ ក្រុមហេសបូឡា បានបាញ់ផ្លោងដាក់គ្នាទៅវិញទៅមកជាមួយអ៊ីស្រាអែល ក្នុងរយៈពេលជាងប្រាំបីខែមកនេះ ស្របពេលជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សា។ ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ មួយនេះ បានផ្សាយនូវអ្វីដែលខ្លួនបាននិយាយថា ជាវីដេអូពីយានដ្រូននៅទីតាំងយោធាដ៏រសើប ចូលជ្រៅក្នុងទឹកដីប្រទេសអ៊ីស្រាអែល។ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ កាលពីថ្ងៃពុធ ប្រមុខក្រុមហេសបូឡា លោក សាយយ៉េត ហាសាន ណាស្រាឡា(Sayyed Hassan Nasrallah) បាននិយាយថា នឹងគ្មានកន្លែងមានសុវត្ថិភាពពីមីស៊ីល និងយានដ្រូនរបស់យើងនៅក្នុងប្រទេសអ៊ីស្រាអែលនោះទេ ក្នុងករណីសង្រ្គាមកាន់តែរីកធំ។ លោក Nasrallah និយាយថា អ៊ីស្រាអែល ដឹងថាអ្វីដែលកំពុងរង់ចាំខ្លួននៅសមុទ្រមេឌីទែរ៉ាណេ គឺ ការប្រឈមមុខនៃការប្រយុទ្ធដ៏ខ្លាំងក្លា។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានព្រមានកាលពីថ្ងៃអង្គារថា ការសម្រេចលើសង្រ្គាមពេញបន្ទុកជាមួយក្រុមហេសបូឡា នឹងមកដល់ក្នុងពេលឆាប់ៗនេះ ហើយយោធាអ៊ីស្រាអែល បាននិយាយថា ផែនការប្រតិបត្តិការសម្រាប់ការវាយលុក នៅក្នុងប្រទេសលីបង់ ត្រូវបានអនុម័ត និងមានសសុពលភាព។ លោក Nasrallah ក៏បានគំរាម ដល់ប្រទេសស៊ីប…

  • សម្ដេចធិបតីណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត

    សម្ដេចធិបតីណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត

    ក្នុងឱកាសអធិបតីភាពដ៏ខ្ពង់ខ្ពស់ អបអរសាទរ ពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម(X16) សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់បណ្ដាខេត្តឱ្យបន្តរៀបចំសួនតេជោសន្ដិភាពឱ្យបានស្អាតបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្ត្រនេះ បានបញ្ជាក់យ៉ាងច្បាស់ថា មានការចាប់ផ្តើមពីដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧ ទើបមានការបង្កើតអង្គការចាត់តាំងខាងយោធាដំបូងនៅថ្ងៃទី១២ ឧសភា ១៩៧៨, មានការបង្កើតបានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ២ ធ្នូ ១៩៧៨ ទើបមានជ័យជម្នះ ៧ មករា ១៩៧៩។ សម្តេចធិបតី បានថ្លែងថា មានថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩ ទើបមាននយោបាយឈ្នះ-ឈ្នះ ២៩ ធ្នូ ១៩៩៨ ឈានទៅដល់ការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានាំមកនូវសន្តិភាព និងការឯកភាព​ជាតិពេញ​លេញ​នៅទូទាំងប្រទេស។…

  • សម្តេចធិបតី៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាគុណបំណាច់ដ៏ធំធេង

    សម្តេចធិបតី៖ ពលីកម្មប្រកបដោយស្មារតីស្នេហាជាតិរបស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាគុណបំណាច់ដ៏ធំធេង

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានគោរពដឹងគុណចំពោះ​មហា​វីរភាព​ដ៏អង់អាចរបស់សម្តេចតេជោ និងយុទ្ធមិត្តដ៏តិចតួចដែលបានលះបង់​ហានចាកចេញ​ទៅរកការគាំទ្រជួយពីមិត្តជិតខាងដើម្បីជួយរំដោះសង្គ្រោះប្រទេសជាតិនិងអាយុជីវិត​ប្រជាជនពី​ក្រញាំបីសាច ប៉ុល ពត ហើយសម្តេច ក៏បានមានប្រសាសន៍ថា ពិលីកម្ម ប្រកបដោយស្មារតី​ស្នេហាជាតិ របស់យុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋនៅគ្រប់ដំណាក់កាលជាប្រវត្តិសាស្ត្រ បានរួមចំណែកដ៏សំខាន់ដល់ការរីកចម្រើនក្នុងសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។ សម្តេចធិបតី នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ដោយមោទនភាពបែបនេះ ខណៈអញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៤) និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្រ្តយោធា​តេជោកោះថ្ម (X16)ស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២០មិថុនានេះ។ គួរបញ្ជាក់ថា ខួបគម្រប់៤៧ឆ្នាំ ដែលសមមិត្ត ហ៊ុន សែន និងកម្មាភិបាលដ៏ទុកចិត្ត៤នាក់ទៀត បានចេញដំណើរពីបន្ទាយឆ្ពោះទៅកាន់ប្រទេសវៀតណាម ​ដើម្បីស្វែងរកការគាំទ្រ វាយ​ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត៕

  • មន្ត្រីជាន់ខ្ពស់សុខាភិបាល ស្នើមន្ត្រីសុខាភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់​ថែទាំមាតា និងទារក ​នៅមុន និងក្រោយពេលសម្រាល

    មន្ត្រីជាន់ខ្ពស់សុខាភិបាល ស្នើមន្ត្រីសុខាភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់​ថែទាំមាតា និងទារក ​នៅមុន និងក្រោយពេលសម្រាល

    លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានស្នើដល់មន្រី្តសុខាភិបាលរាជធានី-ខេត្ត យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុងការថែទាំមាតា និងទារកនៅមុន និងក្រោយពេលសម្រាល។ ការថ្លែងរបស់លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ រដ្ឋលេខាធិការ តំណាង​ដ៏​ខ្ពង់​ខ្ពស់ឯ​ក​ឧត្ដម​សាស្ត្រា​ចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះក្នុងសិក្ខាសាលាប្រចាំឆ្នាំ ពិនិត្យ​លទ្ធ​ផល​ការងារសេវាសង្រ្គោះបន្ទាន់ផ្នែកសម្ពព និងការថែទាំទារកទើបកើត, រៀបចំដោយ​មជ្ឈ​មណ្ឌល​ជាតិ​គាំពារមាតា និងទារក ដោយមានកិច្ចសហការ និងគាំទ្រថវិកា និងបច្ចេក​ទេស​ដោយ​អង្គការUNFPA, នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោ​កជំទាវសាស្រ្តាចារ្យ បន្តថា សេវាសង្គ្រោះបន្ទាន់ផ្នែកសម្ភព និងការថែទាំ​ទារក​ទើប​កើត​(EmONC) ជាអន្តាគមន៍គន្លឹះមួយ ដែលក្រសួងសុខាភិបាល បាន​ដាក់​ឱ្យ​អនុវត្តន៍​តាំង​ពី​ឆ្នាំ​២០០៩ ក្នុងគោលបំណងពន្លឿនការកាត់បន្ថយអត្រាមណភាពមាតា និងទារក។ គោល​ដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពក្នុងឆ្នាំ២០៣០ កម្ពុជាបានកំណត់​គោលដៅ​ក្នុង​ការ​កាត់​បន្ថ​យ​អត្រា​មរណ​ភាព​មាតា មកនៅត្រឹម៧០ ក្នុង១០០០០០កំណើតរស់ និង កំណត់កាត់​បន្ថយ​អត្រា​មរណ​ភាព​ទារក​ឲ្យមកនៅត្រឹម១២ ក្នុង១០០០កំណើតរស់។ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទិ្ធការ្យ បានសង្កត់ធ្ងន់ថា ជាលទ្ធផល​យើង​ឃើញ​ថា​អត្រា​មរណ​ភាព មាតា និងទារកមានការធ្លាក់ចុះគួរជាទីមោទនៈ ជាក់ស្តែង​អត្រា​មរណភា​ព​របស់​ទារក​បាន​ធ្លាក់​ចុះ​ពី​២៧/១០០០…