ឡធ្យូងចំនួន ៤ ត្រូវបានកម្ទេច និង រុះរើខ្ទមចំនួន ២ខ្ទម នៅខេត្តមណ្ឌលគិរី ដែលជាផ្នែកនឫការបង្រ្កាបបទល្មើសការបំផ្លាញព្រៃឈើ

(ភ្នំពេញ)៖ តាមរយៈការទប់ស្កាត់ និងក៏ដូចជាថែរក្សាធនធានធម្មជាតិក្រុមមន្រ្តីក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានបានរួមគ្នាចុះកម្ទេចឡធ្យូង នៅភូមិសាស្ត្រភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

ក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី០៦ ខែ មករា ឆ្នាំ ២០២៥ថា៖ការចុះបង្រ្កាបនេះធ្វើឡើងកាលពីថ្ងៃ ទី៥ ខែមករា ឆ្នាំ២០២៥ដោយមន្រ្តីការិយាល័យដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ សហការជាមួយអាជ្ញាធរឃុំសុខសាន្ត បានចុះល្បាតរុះរើឡធ្យូង និងខ្ទម នៅចំណុចជាប់អូរច្បារ ស្ថិតក្នុងភូមិសុខសាន្ត ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគីរី បានកម្ទេចឡរធ្យូងចំនួន០៤ឡ នឹងរុះរើខ្ទមចំនួន ០២ខ្ទម ។

គួរបញ្ជាក់ថា ការបង្កើតឡធ្យូងខុសច្បាប់ត្រូវបានក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវការធ្វើអាជីវកម្មទាំងនេះ ព្រោះវាជាផ្នែកមួយនៃការធ្វើឱ្យបាត់បង់ធនធានព្រៃឈើជាតិ ៕