អាជ្ញាធរមីយ៉ាន់ម៉ា និយាយថា ការរញ្ជួយដីនេះបានបណ្តាលឲ្យមនុស្សជាង១៤០នាក់ស្លាប់នៅមីយ៉ាន់ម៉ា ដោយបានធ្វើឲ្យអគារបាក់រលំ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងតំបន់ដ៏ធំទូលាយ។
នៅក្នុងឃ្លីបវីដេអូមួយ សារព័តត៌មានរ៉យទ័រអាចផ្ទៀងផ្ទាត់ពីទីតាំងដោយឯករាជ្យតាមរយៈទីតាំងអគារដែលត្រូវគ្នាទៅនឹងឯកសារ និងរូបភាពផ្កាយរណបនៃតំបន់វាយប្រហារដោយគ្រោះរញ្ជួយដី។
នៅក្នុងឃ្លីបវីដេអូ ទី២ សារព័ត៌មានរ៉យទ័រអាចផ្ទៀងផ្ទាត់ទីតាំងដោយឯករាជ្យនៃទីអារ៉ាមមួយកន្លែង និងអគារនៅជុំវិញនោះបាក់រលំ ដែលឃើញក្នុងវីដេអូផ្គូផ្គងជាមួយឯកសារ និងរូបភាពផ្កាយរណបនៅតំបន់នោះ។
អគ្គលេខាធិកាអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា មីយ៉ាន់ម៉ា បានស្នើសុំជំនួយអន្តរជាតិ ហើយអង្គការសហប្រជាជាតិកំពុងគៀងគរធនធាននានារបស់ខ្លួននៅក្នុងតំបន់។
ទីភ្នាក់ងារស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា ការរញ្ជួយដីដែលបានវាយប្រហារនៅពេលទទួលទានអាហារថ្ងៃត្រង់មានកម្រិត៧,៧ រ៉ិចទ័រ និងមានជម្រៅ១០គីឡូម៉ែត្រ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានចម្ងាយប្រហែល១៧គីឡូម៉ែត្រពីទីក្រុង Mandalay របស់មីយ៉ាន់ម៉ា ដែលមានប្រជាជនប្រហែល១,៥លាននាក់។
Leave a Reply