ហ្វីលីពីន តវ៉ាប្រឆាំងនឹងបម្រាមលើការនេសាទប្រចាំឆ្នាំនៅសមុទ្រចិនខាងត្បូងរបស់ចិន

ក្រសួងការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃចន្ទ (២៧ ឧសភា) ថា ប្រទេសហ្វីលីពីន បានតវ៉ាចំពោះការដាក់បម្រាមជាឯកតោភាគីរបស់ប្រទេសចិន លើការនេសាទប្រចាំឆ្នាំ រយៈពេលបួនខែនៅក្នុងសមុទ្រចិនខាងត្បូង។

 

ក្រសួងការបរទេសបាននិយាយថា ការដាក់បម្រាមនេសាទប្រចាំឆ្នាំនេះបង្កើនភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដោយអំពាវនាវឱ្យទីក្រុងប៉េកាំង «បញ្ឈប់» ការធ្វើ «សកម្មភាពខុសច្បាប់» ដែលរំលោភលើអធិបតេយ្យភាព និងសិទ្ធិអធិបតេយ្យភាពរបស់ហ្វីលីពីន។

ប្រទេសចិន ដាក់បម្រាមនេសាទប្រចាំឆ្នាំលើដែនទឹកសមុទ្រចិនខាងត្បូង ហើយហ្វីលីពីនតែងតែប្រឆាំង។ ការហាមប្រាមនៅឆ្នាំនេះត្រូវបានគេរំពឹងថានឹងមានរយៈពេលរហូតដល់ខែកញ្ញា។ ក្រសួងកិច្ចការបរទេសរបស់ហ្វីលីពីន (DFA) បានតវ៉ាចំពោះការហាមឃាត់នេះ តាមរយៈកំណត់ទូត ដោយនិយាយថា បម្រាមនេសាទនេះគ្របដណ្តប់លើដែនទឹកនៅក្នុងតំបន់ដែនសមុទ្ររបស់ខ្លួន។

រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន លោក ហ្គីលប៊ឺតតូ តេអូដូរ៉ូ (Gilberto Teodoro) កាលពីសប្តាហ៍មុនបាននិយាយថា ច្បាប់ថ្មីរបស់ចិនអំពីមធ្យោបាយដែលឆ្មាំល្បាតឆ្នេររបស់ខ្លួនអាចប្រតិបត្តិការនៅភាគខាងត្បូងប្រទេសចិន គឺជា «ការបង្កហេតុ»។

ប្រទេសចិន ទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង ដែលជាច្រកសម្រាប់ពាណិជ្ជកម្មកប៉ាល់ប្រចាំឆ្នាំជាង ៣ សែនកោដិ៍ដុល្លារ។ ការទាមទារទឹកដីរបស់ចិននេះត្រួតលើគ្នាជាមួយដែនទឹកដែលទាមទារដោយហ្វីលីពីន វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រ៊ុយណេ៕