បរទេស ៖ ប្រទេស កាតា បានសម្រេចប្រគល់យន្តហោះ Boeing 747-8 jumbo ដ៏ប្រណិត មួយគ្រឿងជូន ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងដំណើរ របស់មេដឹកនាំអាមេរិក រូបនេះ ទៅកាន់តំបន់មជ្ឈិមបូព៌ា ឆាប់ៗខាងមុខនេះ។
លោក Donald Trump កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា លោកទទួលយក ទោះបីជាមានច្បាប់តឹងរ៉ឹង លើអំណោយ សម្រាប់ប្រធានាធិបតីអាមេរិក ក៏ដោយ។
នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានអះអាងថា យន្តហោះនេះគឺជា “អំណោយ” ដែលនឹងយកទៅឱ្យក្រសួងការពារជាតិ ហើយ នឹងជំនួសម៉ូដែល ដែលមានអាយុកាល ៤ទសវត្សរ៍ ហើយចាត់ទុកជា Air Force One ថ្មី។ មេដឹកនាំ អាយុ៧៨ឆ្នាំ បាននិយាយថា នេះជាប្រតិបត្តិការ ប្រកបដោយតម្លាភាព។
ផែនការនេះត្រូវបានប្រកាស មុនពេលដែលលោក Trump គ្រោងធ្វើដំណើរ ទៅកាន់ប្រទេស មជ្ឈិមបូព៌ា ចំនួនបី ក្នុងសប្តាហ៍នេះ រួមទាំង ប្រទេសកាតា៕
ប្រភពពី AFP
Leave a Reply