ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាមិនឱនក្បាលឱ្យថៃ ប្រមាថ ជាន់ឈ្លីស្រេចតែអំពើចិត្ត ។មិនឱនដើម្បីតែប្រយោជន៍សេដ្ឋកិច្ចឡើយ ព្រោះបើកម្ពុជា មិនទិញទំនិញថៃ ថៃទេជាអ្នកខាត។ សម្ដេចធិបតីបញ្ជាក់ច្បាស់ៗដូច្នេះ បន្ទាប់ពីបិទការនាំចូលប្រេង បន្លែ ផ្លែឈើ អ៊ិនធឺណិត និងអគ្គិសនីពីថៃ ។
ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថាកុំមើលងាយ និងកុំភ្លេចថា កម្ពុជាងើបពីចំណុចសូន្យ ពីបាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅតែអាចរស់បានរីកចម្រើនមានទំហំសេដ្ឋកិច្ចធំជាងមុនឆ្ងាយណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន ៕
Leave a Reply