(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទ តាក្របី នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ ។
កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅ តំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពី បច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និងផែន ការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ៕
Leave a Reply