Breaking News! លោក Trump ប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ “បទឈប់បាញ់ពេញលេញ” ដែលនឹងបញ្ចប់ជម្លោះក្នុងរយៈពេលជាង ២៤ម៉ោង។
នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី Trump និយាយថា បទឈប់បាញ់នឹងនាំមកនូវ “ការបញ្ចប់ជម្លោះជាផ្លូវការ” ដែលនេះជាការផ្លាស់ប្តូរដ៏ធំនៅក្នុងអរិភាព បន្ទាប់ពីអាមេរិកវាយប្រហារកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
Leave a Reply