លោក ពូទីន រិះគន់ផែនការ NATO បង្កើនការចំណាយលើវិស័យការពារជាតិ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរិះគន់មេដឹកនាំអង្គការណាតូ ដោយអះអាងថា ពួកគេកំពុងបង្កើនការរត់ប្រណាំងសព្វាវុធជាសកល តាមរយៈបង្កើនការចំណាយលើវិស័យការពារជាតិ។

ឆ្លើយតបការបង្កើនការចំណាយលើវិស័យការពារជាតិរបស់មេដឹកនាំណាតូ លោកប្រធានាធិបតី ពូទីន បាននិយាយថា នេះបង្ហាញពីកត្តាជំរុញផ្នែកយោធាពិភពលោក និងការរត់ប្រណាំងសព្វាវុធ។

លោក ពូទីន បន្តថា មេដឹកនាំណាតូបានបង្កើតការនិទានរឿងអំពីការឈ្លានពានដ៏មានសក្ដានុពលរបស់រុស្សីមកលើអឺរ៉ុប ហើយតែងតែធ្វើបែបនេះពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបោកបញ្ឆោតប្រជាជនរបស់ពួកគេ។

លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា ចំពេលកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ រុស្ស៊ីនៅតែប្តេជ្ញាចាត់វិធានការសមស្រប ដើម្បីពង្រឹងសន្តិសុខរុស្ស៊ី និងសម្ព័ន្ធមិត្ត ខណៈជំរុញការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធរុស្ស៊ី សំដៅការពារអធិបតេយ្យភាព និងការអភិវឌ្ឍន៍ឯករាជ្យរបស់រុស្ស៊ី៕

ប្រភព ៖ NHK


Comments

Leave a Reply

Your email address will not be published. Required fields are marked *