Breaking News! លិចសាឡាងឥណ្ឌូនេស៊ី ស្លាប់៤នាក់ ២៣នាក់ត្រូវបានសង្គ្រោះ

Breaking News! លិចសាឡាងឥណ្ឌូនេស៊ី ស្លាប់៤នាក់ ២៣នាក់ត្រូវបានសង្គ្រោះ

ហ្សាកាតា ៖ មនុស្ស យ៉ាងតិចណាស់ ចំនួន៤នាក់បានស្លាប់ និង ២៣ នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ អំឡុងហេតុការណ៍លិចសាឡាង នៅប្រទេសឥណ្ឌូនេស៊ី។

ប៉ូលិសក្នុងតំបន់ បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះ ថា «សាឡាងមួយគ្រឿងនេះ បានដឹកមនុស្ស ៦៥នាក់ តែបានលិច នៅតាមផ្លូវ ទៅកាន់កោះបាលី។

លោក Rama Samtama Putra មេប៉ូលីស នៃទីក្រុង Banyuwangi ភាគខាងកើត កោះ Java បានប្រាប់ AFP ថា «មនុស្ស២៣នាក់ ត្រូវបានជួយសង្គ្រោះ និង ៤នាក់បានស្លាប់» ដោយនិយាយថា នោះគឺជាការធ្វើបច្ចុប្បន្នភាពព័ត៌មាន ចុងក្រោយបំផុត ត្រឹមម៉ោង៧៖៥០នាទី ព្រឹក ខណៈដែលទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុកមួយ បាននិយាយ ដំបូងថា មនុស្ស ៦១នាកបានបាត់ខ្លួន៕

ប្រភពពី AFP