ជនភៀសសឹកចំនួន ៥៥០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលអំណោយពីកាកបាទ​ក្រហម​កម្ពុជា

ជនភៀសសឹកចំនួន ៥៥០គ្រួសារ ក្នុងខេត្តព្រះវិហារ ទទួលអំណោយពីកាកបាទ​ក្រហម​កម្ពុជា

(ព្រះវិហារ)៖ បន្ទាប់ពីបានទទួលព្រះរាជទានព្រះរាជទ្រព្យរបស់ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា នាំយកទៅចែកជូន ជនភៀសសឹកចំនួន ៥៥០គ្រួសារ ដែលមាន២ទីតាំង ក្នុងខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ។

លោកជំទាវអគ្គលេខាធិការ“សូមបងប្អូនកូនក្មួយទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ រស់នៅត្រូវមានអនាម័យ ពិសារទឹកដាំពុះ សម្អាតបរិស្ថានជុំវិញ​កន្លែងយើងរស់នៅ ត្រូវការពារខ្លួនពីជំងឺឆ្លង ជាពិសេសជំងឺគ្រុនឈាម ហើយជំងឺនេះ​ពីមុនគឺកើតតែលើកុមារទេ ប៉ុន្តែបច្ចុប្បន្ននេះមនុស្សពេញវ័យក៏ឆ្លងបាន​ដែរហើយ​ពិបាក​ព្យាបាលខ្លាំនេះ។ ជំងឺមិនឆ្លងដែលកំពុងដែលបច្ចុប្បន្នកំពុងជាបញ្ហា​ប្រឈម​មាន ៤សំខាន់ៗគឺ ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសសៃឈាម ជំងឺមហារីក និងជំងឺ​រលាកផ្លូវដង្ហើមរាំរ៉ៃជាដើម មិនបានត្រឹមត្រូវដូចជាផ្អែមពេក ប្រៃពេក ខ្លាញ់ពេក អា​ហារ​កំប៉ុងច្រើនពេក។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវយកចិត្តទុកដាក់ទ្វេដង ព្រោះថា បងប្អូនងាយរងហានីភ័យ ដោយសារជំងឺផ្សេងៗដែលអាចកើតមានឡើងជា​យថា​ហេតុ​។

ជាមួយគ្នានេះដែរ លោកជំទាវ បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះ​ព្រះគ្រូចៅ​អធិការវត្តដែលបានទទួលយកបងប្អូន​ជនភៀសសឹក​ព្រមទាំងជ្រោម​ជ្រែងគ្រប់បែបយ៉ាងសម្រាប់ការស្នាក់នៅបណ្តោះអាសន្នក្នុងទីអារាមនេះ។
ជាថ្មីម្តងទៀត លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការបានជូនពរដល់បងប្អូនកូន​ក្មួយទាំអស់ សូមមានសុខភាពល្អ និងពេលធ្វើដំណើរទៅគេហដ្ឋានវិញ​សូម​សុវត្ថិភាព​។

ក្នុងគ្រួសារនីមួយៗទទួលបាន ៖ មុង ភួយ សាប៊ូ ៤មុខ កន្សែងជូតសើម ឃីតសង្គ្រោះ​បឋម ១ប្រអប់ ឆៃប៉ូវផ្អែម ឬត្រសក់ចាវ និងថវិកា ៥ម៉ឺនរៀល ៕