Zelensky ថា បាននិយាយជាមួយ លោក Trump បន្ទាប់ពីទស្សនកិច្ចរបស់បេសកជនអាមេរិកនៅរុស្ស៊ី

បរទេស ៖ លោក Zelensky មេដឹកនាំប្រទេសអ៊ុយក្រេន បាននិយាយ កាលពីថ្ងៃពុធ ទី៦ ខែសីហា ថា លោកទើបបាននិយាយ ជាមួយលោកប្រធានាធិបតី Donald Trump បន្ទាប់ពីដំណើរទស្សនកិច្ច របស់បេសកជនអាមេរិក នៅទីក្រុងមូស្គូ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកបាននិយាយតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីបេសកជន របស់ទីក្រុងវ៉ាស៊ីនតោន គឺ លោក Steve Witkoff បានទៅទស្សនកិច្ច នៅទីក្រុងមូស្គូ កាលពីព្រឹក ថ្ងៃទី៦ ខែសីហា។

លោក Zelensky បានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ថា «ខ្ញុំបាននិយាយ ជាមួយប្រធានាធិបតី Trump ។ ការសន្ទនានេះ បានកើតឡើង បន្ទាប់ពីអ្នកតំណាង របស់ប្រធានាធិបតី Trump គឺ លោក Steve Witkoff បានទៅដល់ទីក្រុងម៉ូស្គូ»។

ជំនួយការរបស់លោក Putin បានបង្ហើបថា ជំនួបរវាង ប្រធានាធិបតី Putin ជាមួយលោក Steve Witkoff មានការជជែកគ្នា អំពីសង្គ្រាមអ៊ុយក្រែន និង ការពង្រឹងកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តរវាងអាមេរិក និងរុស្ស៊ី ដោយលោកបានបន្ថែមថា កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅ ប្រកបដោយការស្ថាបនា។

លោក Donad Trump ក៏ទើបបានង្ហើបពីតំរុយថា អាចនឹងជួប លោក ពូទីន ដោយផ្ទាល់ នាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបញ្ជូនបេសកជនពិសេស ទៅមូស្គូ៕

ប្រភពពី AFP


Comments

Leave a Reply

Your email address will not be published. Required fields are marked *