បាងកក ៖ ក្រសួងទេសចរណ៍ថៃបានឲ្យដឹងថា ភ្ញៀវបរទេសទៅលេងទៅប្រទេស មួយនេះ បានធ្លាក់ចុះ ៦.៥៦% ក្នុងរយៈពេល៧ខែដំបូង នៃឆ្នាំ២០២៥ ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Vietnam Plus នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។
ប្រភពបានដកស្រង់ ការលើកឡើង របស់អាជ្ញាធរទេសចរណ៍ថៃ ដែលបាននិយាយ នៅក្នុងសប្តាហ៍នេះ ថា គោលដៅនៃការទទួលភ្ញៀវទេសចរណ៍ ១លាននាក់ សម្រាប់ទីផ្សារមជ្ឈិមបូព៌ា និង អាហ្រ្វិក ក្នុងឆ្នាំនេះ នៅតែមានបញ្ហាប្រឈម ដោយសារ ជម្លោះភូមិសាស្ត្រនយោបាយ។
យ៉ាងណា កាលពីខែកក្កដា សហរដ្ឋអាមេរិកបានបង្កើនការជំរុញ ដល់ប្រជាពលរដ្ឋ របស់ខ្លួន កុំឲ្យទៅប្រទេសថៃ ដោយព្រមានពីសកម្មភាពបះបោរ នៅក្នុងខេត្ត Yala, Pattani និង ខេត្ត Narathiwat នេះបើយោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo កាលពីពេលថ្មីៗនេះ៕
ប្រភពពី Vietnam Plus
Leave a Reply