[BREAKING NEWS] អូស្ត្រាលី ប្រកាសថានឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅខែកញ្ញា ខាងមុខនេះ

ប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (១១ សីហា) នេះ ​បាន​ប្រកាស​ផែនការ​ទទួល​ស្គាល់​រដ្ឋ​ប៉ាឡេស្ទីន​មួយនៅខែកញ្ញា ដ៏ឆាប់ខាងមុខ ​បន្ទាប់​ពី​មាន​ចំណាត់ការ​ស្រដៀង​គ្នានេះ​របស់​ចក្រភព​អង់គ្លេស បារាំង និង​កាណាដា។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា វិធានការនេះនឹងកើតឡើងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញា ហើយបន្ទាប់ពីទទួលបានការប្តេជ្ញាចិត្តពីអាជ្ញាធរប៉ាឡេស្ទីន៕