(ចិន)៖ ព្រឹត្តិការណ៍ប្រកួតកីឡាទូកពិភពលោក (World game) នៅសាធារណរដ្ឋប្រជាម៉ានិតចិន នាខេត្តChengdu ពីថ្ងៃទី៦ដល់ទី១១ ខែ សីហា ឆ្នាំ២០២៥ សម្រាប់ប្រភេទកីឡាទូកបានបញ្ចប់ជាផ្លូវការហើយ ខណៈក្រុមទូកនាគជម្រើសជាតិកម្ពុជាពុំទទួលបានមេដាយឡើយ ។ ប៉ុន្តែមានវិញ្ញាសាមួយចំនួនក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបញ្ជូនទៅចូលរួម គឺបានបំបែកកំណត់ត្រាចាស់កាលពីចូលរួមក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម កាលពីឆ្នាំ២០២៣ ដែលកម្ពុជាបានចូលរួម ។
លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសជាតិទូកនាគកម្ពុជា បានថ្លែងរំលេចឱ្យដឹងថា ក្នុងចំណោម ៦វិញ្ញាសាដែលកម្ពុជាបានបញ្ជូនទៅចូលរួមនេះ មានវិញ្ញាសា ២០០ម៉ែត្រចំណុះ ៨នាក់ចម្រុះបុរសនារី គឺទទួលបានលទ្ធផលល្អឡើងដល់វគ្គផ្តាច់ព្រ័ត្រ ដោយជាប់ចំណាត់លេខ៦ ដែលជាការប្រកួតដណ្តើមមេដាយ ខណៈព្រឹត្តិការណ៍អេស៊ានហ្គេមកាលពីឆ្នាំ២០២៣ ក្រុមកម្ពុជាវិញ្ញាសាមួយនេះ ពុំអាចឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រឡើយ។ លទ្ធផលនេះ គឺកម្ពុជា បានបំបែកកំណត់ត្រាចាស់ក្នុងព្រឹត្តិការណ៍អេស៊ានហ្គេម ឆ្នាំ២០២៣ ខណៈការប្រកួតWorld game គឺជាព្រឹត្តិការណ៍ប្រកួតធំប្រមូលផ្តុំដោយជើងខ្លាំង។
លោក គង់ សុភាព គ្រូជំនួយ ក្រុមជម្រើសជាតិទូកនាគរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់លទ្ធផលនៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ថ្វីដ្បិតយើងមិនអាចនាំយកមេដាយមកជូនជាតិ និងសហព័ន្ធក៏ពិតមែន ប៉ុន្តែលទ្ធដែលទទួលបានមកនេះ បានសរបញ្ជាក់ថា ការចូលរួមរបស់ក្រុមជម្រើសជាតិទូកនាគកម្ពុជាពីមួយលើកទៅមួយលើកក្នុងព្រឹត្តិការណ៍ធំៗគឺបានវិវឌ្ឍសមត្ថភាពរីកចម្រើនរំកិលឈានទៅរកមេដាយ។ លោក អះអាងថា បទពីបទដែលទទួលបានពីការប្រកួតធំៗទាំងនេះ កម្ពុជានិងនាំមកអនុវត្តសម្រាប់ការហ្វឹកហាត់បំពេញចន្លោះខ្វះខាតមួយចំនួន កែប្រែពីចំណុចខ្លះខាតប្រែក្លាយទៅជាចំណុចខ្លាំង ដើម្បីនាំយកមេដាយជូនកម្ពុជា សម្រាប់ការប្រកួតធំៗនាពេលខាងមុខ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាទូកពិភពលោក (World game)នៅសាធារណរដ្ឋប្រជាម៉ានិតចិន នាខេត្តChengdu ពីថ្ងៃទី៦ដល់ទី១១ ខែ សីហា ឆ្នាំ២០២៥ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា ក្រោមការដឹកនាំ ពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹកកីឡាករកីឡាការិនីសរុប ១៥នាក់ និងវិញ្ញសាចំនួន៦ រួមមាន ៖ ២០០ម៉ែត្រ ៥០០ម៉ែត្រ និងវិញ្ញាសា ២០០០ម៉ែត្រ។ចំពោះព្រឹត្តិការណ៍ប្រកួតទាំងមូល មាន ១១៧ប្រទេសចូលរួម ដោយប្រកួតលើ ៤២ប្រភេទកីឡា ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៥ ទើបបញ្ចប់ការប្រកួត៕
Leave a Reply