កាណាដាហៅលោក ពូទីន ជាមេដឹកនាំមិនអាចទុកចិត្តបាន

កៀវ ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និយាយថា លោក ពូទីន ជាមេដឹកនាំមិនអាចទុកចិត្តបានទេ ដូច្នេះយើងដឹងថា សន្តិភាព និងសន្តិសុខពិតប្រាកដគឺទាមទារការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី Carney ក៏បានអំពាវនាវឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែនផងដែរ អំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីចូលរួមប្រារព្ធទិវាឯករាជ្យ ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូតកើនឡើង ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។

មេដឹកនាំអូស្ត្រាលីរូបនេះ បានប្រាប់អ្នកយកព័ត៌មានដោយនិយាយជាប់ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ថា យើងត្រូវការការបញ្ឈប់អរិភាព… យើងត្រូវការបទឈប់បាញ់ ហើយនោះជារឿងចាំបាច់ដើម្បីបញ្ឈប់ការសម្លាប់មនុស្សតទៅទៀត៕

ប្រភព ៖ AFP