រាំងស្ងួត! នាំឲ្យឃើញផ្នូរបុរាណអ៊ីរ៉ាក់ជាង២ពាន់ឆ្នាំ

បាកដាដ ៖ ដោយសារតែគ្រោះរាំងស្ងួត នៅប្រទេសអ៊ីរ៉ាក់ នាំឲ្យមានការរកឃើញ នូវផ្នូរបុរាណ អាយុកាលជាង២ពាន់ឆ្នាំ ជាច្រើនផ្នូរ។

អ្នកបុរាណវត្ថុវិទូ បានរកឃើញ ផ្នូរទាំងនេះ នៅក្នុងតំបន់ Khanke នៃខេត្ត Duhok បន្ទាប់ពីកម្រិតទឹក នៅក្នុងអាងស្តុកទឹកដ៏ធំបំផុត របស់ប្រទេសមួយនេះ បានធ្លាក់ចុះ។

មន្ត្រីក្នុងតំបន់និយាយថា «ផ្នូរទាំងនេះ ត្រូវបានគេជឿថា មានអាយុកាល តាំងពីសម័យ Hellenistic នៅប្រហែល ២,៣០០ឆ្នាំមុន»។

លោក Bekas នាយកផ្នែកបុរាណវត្ថុនៅខេត្ត Duhok ដែលដឹកនាំការងារបុរាណវិទ្យា នៅទីតាំងនោះ បាននិយាយថា «រហូតមកដល់ពេលនេះ យើងបានរកឃើញផ្នូរប្រហែល ៤០»។ ក្រុមរបស់លោក បានស្ទង់ តំបន់នេះក្នុងឆ្នាំ ២០២៣ ប៉ុន្តែ បានរកឃើញតែ ផ្នែកខ្លះ នៃផ្នូរមួយចំនួន ប៉ុណ្ណោះ។ លោកបន្តថា បាននិយាយថា ពួកគេអាចធ្វើការនៅលើទីតាំងបាន តែនៅពេលដែលកម្រិតទឹកបានធ្លាក់ចុះ ដល់កម្រិតទាបបំផុត នៅក្នុងឆ្នាំនេះ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ អ្នកបុរាណវត្ថុវិទូ បានរកឃើញប្រាសាទ ដែលមានអាយុកាលរាប់ពាន់ឆ្នាំ នៅក្នុងតំបន់តែមួយ ជាលទ្ធផលនៃគ្រោះរាំងស្ងួត ដែលបានញាំញី ប្រទេសស្ថិតក្នុងតំបន់អាស៊ីខាងលិចមួយនេះ អស់រយៈពេល៥ឆ្នាំ ជាប់ៗគ្នា៕

ប្រភពពី AFP