[BREAKING NEWS] មនុស្ស៩នាក់ស្លាប់ ក្នុងគ្រោះរញ្ជួយដីកម្រិត ៦.០រ៉ិចទ័រ នៅអាហ្វហ្គានីស្ថាន និងបណ្ដាលឲ្យរង្គើដល់ទីក្រុងដែលីរបស់ឥណ្ឌា

ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំងកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។

លោក Naqibullah Rahimi អ្នកនាំពាក្យនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ខេត្ត Nangarhar បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងហោចណាស់៩ នាក់បានស្លាប់ និង១៥ នាក់ផ្សេងទៀតរងរបួស។