ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក (USGS) បានរាយការណ៍ថា ការរញ្ជួយដីដ៏ខ្លាំង ក្លាកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍របស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃចន្ទនេះ។
លោក Naqibullah Rahimi អ្នកនាំពាក្យនៃនាយកដ្ឋានសុខភាពសាធារណៈរបស់ខេត្ត Nangarhar បានប្រាប់សារព័ត៌មាន Reuters ថា មនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ និង ១៥ នាក់ផ្សេងទៀតរងរបួស។
ការរញ្ជួយដីនេះត្រូវបានមានអារម្មណ៍ពាសពេញប្រទេសប៉ាគីស្ថាន និងភាគខាងជើងប្រទេសឥណ្ឌា រួមទាំងទីក្រុង ញូវ ដែលី ជាទីដែលអ្នកស្រុករាយការណ៍ពីការរង្គើខ្លាំង។ អគារនានាបានញ័រ ដែលជំរុញឱ្យមនុស្សប្រញាប់ប្រញាល់រត់ចេញទៅខាងក្រៅ។
ទីភ្នាក់ងារស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិកខាងលើបាននិយាយថា ការរញ្ជួយដីនេះត្រូវបានគេកត់ត្រានៅចម្ងាយ ២៧ គីឡូម៉ែត្រពីខាងកើតទៅដល់ភាគឦសាននៃរដ្ឋធានី Jalalabad របស់ប៉ាគីស្ថាននៅម៉ោង ១២និង៤៧នាទីព្រឹក ថ្ងៃទី ១ ខែកញ្ញានេះ ក្នុងជម្រៅ ៨ គីឡូម៉ែត្រ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា ការរញ្ជួយដីនេះ មានជម្រៅ ១០គីឡូម៉ែត្រ ។
ប្រហែល ២០ នាទីក្រោយមក ខេត្តនេះ បានជួបប្រទះនឹងការរញ្ជួយមួយទៀតដែលកើតឡើងក្នុងកម្រិត ៤,៥ រ៉ិចទ័រ នៅជម្រៅ ១០ គីឡូម៉ែត្រ៕
Leave a Reply