មេធំអ៊ីស្រាអែលប្តេជ្ញា សម្លាប់មេដឹកនាំហ៊ូធីទាំងអស់

ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតានយ៉ាហ៊ូ បានប្តេជ្ញាថា នឹងសម្លាប់ក្រុមមេដឹកនាំហ៊ូធីទាំងអស់ បន្ទាប់ពីបានសម្លាប់ នាយករដ្ឋមន្ត្រី របស់ក្រុមនេះ។

អំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអាទិត្យ លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា «យើងកំពុងធ្វើនូវអ្វីដែលគ្មាននរណាម្នាក់ បានធ្វើនៅចំពោះមុខយើង ហើយនេះ គ្រាន់តែជាការចាប់ផ្តើម នៃ ការវាយប្រហារ ដល់មន្ត្រីជាន់ខ្ពស់ នៅក្នុងទីក្រុង សាណា ប៉ុណ្ណោះ យើងនឹងសម្លាប់ពួកគេទាំងអស់»។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីហ៊ូធី លោក Ahmed al-Rahawi ត្រូវបានសម្លាប់ រួមជាមួយនឹងមន្ត្រីផ្សេងៗទៀត កាលពីដើមសប្តាហ៍នេះ។ លោកគឺជាមន្ត្រីជាន់ខ្ពស់បំផុត ដែលគេដឹងថា ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ជាបន្តបន្ទាប់ របស់អ៊ីស្រាអែល អំឡុងពេលសង្រ្គាម នៅហ្គាហ្សា។

ពួក Huthis ដែលទាមទារសាមគ្គីភាព ជាមួយប៉ាឡេស្ទីន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ជាញឹកញាប់ នៅអ៊ីស្រាអែល ក្នុងអំឡុងពេលសង្រ្គាម នៅតំបន់ Gaza។ ពួក Huthi ក៏បានកំណត់គោលដៅ វាយប្រហារលើការដឹកជញ្ជូន នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ដែលពួកគេអះអាងថា មានទំនាក់ទំនងនឹងអ៊ីស្រាអែល ក្នុងអំឡុងសង្រ្គាម Gaza។

ក្រុមឧទ្ទាមគ្រប់គ្រងផ្នែកធំ នៃ ប្រទេសយេម៉ែន ដែលត្រូវបានដណ្តើម ដោយសង្រ្គាម ចាប់តាំងពីឆ្នាំ ២០១៤ ហើយ ជាផ្នែកមួយនៃសម្ព័ន្ធភាពរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល រួមជាមួយនឹងក្រុមសកម្មប្រយុទ្ធ ផ្សេងៗទៀត នៅទូទាំងតំបន់មជ្ឈឹមបូព៌ា៕

ប្រភពពី AFP