ព្រុចសែល ៖ អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Anitta Hipper បានបង្ហោះសារអំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា និង ថៃ។
លោកស្រី Anitta Hipper អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាពដោយកម្ពុជា និងថៃ ដើម្បីអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ដោយភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ និងចៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យកើនឡើងនូវភាពតានតឹង។
លោកស្រី Anitta Hipper ក៏បានបញ្ជាក់ពីគោលជំហររបស់សហភាពអឺរ៉ុប ជាមួយនឹងប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៥ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់កម្ពុជា-ថៃ៕
ប្រភព ៖ Facebook

Leave a Reply