បុគ្គលិកជួយសង្គ្រោះបាននាំគ្នាសម្អាតល្បាប់ភក់ និងកម្ទេចកម្ទី កាលពីថ្ងៃចន្ទ (ទី២២ ខែកញ្ញា) ក្រោយបំណាក់ដីបានបិទផ្នែកមួយនៃផ្លូវហាយវេ ក្នុងទីក្រុង Tuba ខេត្ត Benguet ភាគខាងជើងហ្វីលីពីន បន្ទាប់ពីព្យុះទីហ្វុង Ragasa បាននាំមកនូវភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងទៅកាន់ផ្នែកភាគខាងជើងនៃប្រទេសនេះ។
លោកប្រធានាធិបតី Ferdinand Marcos Jr បានបញ្ជាឲ្យភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយហ្វីលីពីន បន្តការប្រុងប្រយ័ត្នឲ្យបានពេញលេញ និងប្រមូលទីភ្នាក់ងាររដ្ឋាភិបាលទាំងអស់។
ទីភ្នាក់ងារអាកាសធាតុរដ្ឋ បានឲ្យដឹងថា ដោយមានខ្យល់បក់ក្នុងល្បឿន ២១៥គីឡូម៉ែត្រ ក្នុងមួយម៉ោង និងខ្លាំងរហូតដល់ ២៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ព្យុះ Ragasa បានបោកបក់លើកោះ Calayan ក្នុងខេត្ត Cagayan ដែលបង្កើនហានិភ័យឲ្យមានកម្ពស់ព្យុះលើសពី ៣ម៉ែត្រ។
បណ្ដុំកោះ Babuyan ភាគខាងជើងនៃកោះសំខាន់ Luzon នៅតែស្ថិតក្រោមសញ្ញាព្រមានព្យុះកម្រិតខ្ពស់ ដោយអ្នកស្រុកត្រូវបានបានណែនាំឲ្យនៅឆ្ងាយពីតំបន់ឆ្នេរ និងច្រាំងទន្លេ៕

Leave a Reply