កោះតៃវ៉ាន់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅលើកោះ Penghu ដែលនៅដាច់ស្រយាល

កោះតៃវ៉ាន់ បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រឆាំងការចូលចតនៅលើកោះ Penghu ដែលនៅដាច់ស្រយាល នៅថ្ងៃពុធនេះ ជាថ្ងៃទីបីនៃហ្គេមសង្គ្រាមប្រចាំឆ្នាំរបស់ខ្លួន ដែលត្រូវបានរងផលប៉ះពាល់ដោយផ្នែក ពីព្យុះទីហ្វុង ដែលកំពុងខិតជិតទៅដល់។

សមយុទ្ធយោធា Han Kuang ក្នុងឆ្នាំនេះ មានគោលបំណង ធ្វើឱ្យជិតបំផុតតាមដែលអាចធ្វើទៅបាន សម្រាប់ការប្រយុទ្ធជាក់ស្តែង និងក្លែងប្រដូចការពិតធ្វើពីរបៀបវាយរុញច្រានការវាយលុករបស់ប្រទេសចិន។

នៅលើឆ្នេរសមុទ្រកោះ Penghu រថក្រោះ បានធ្វើដំណើរតាមផ្លូវដី ខណៈកំពុងបាញ់ផ្លោងទៅលើគោលដៅដែលមានភ្លើងសញ្ញានៅលើមហាសមុទ្រ ខណៈទាហានផ្សេងទៀតបានឈរលើទីតាំងមីស៊ីលចល័ត និងនៅតាមឆ្នេរសមុទ្រ។

សមយុទ្ធបាញ់គ្រាប់ពិត នឹងធ្វើឡើងតែនៅលើកោះដាច់ស្រយាលរបស់កោះតៃវ៉ាន់ រួមមានកោះ Kinmen, Matsu និងកោះ Penghu ដែលស្ថិតនៅជាប់ឆ្នេរសមុទ្រចិន។

ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់គ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាដែនដីរបស់ខ្លួន បាននិងកំពុងធ្វើសមយុទ្ធជាទៀងទាត់ នៅជុំវិញកោះតៃវ៉ាន់រយៈពេល៤ឆ្នាំមកហើយ ដើម្បីដាក់សម្ពាធឱ្យទីក្រុងតៃប៉ិ ទទួលយកការអះអាងសិទ្ធអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំង ទោះបីជាមានការជំទាស់យ៉ាងខ្លាំងពីកោះតៃវ៉ាន់ក៏ដោយ។