(ភ្នំពេញ)៖ ក្រសួងកសិកម្មបានឱ្យដឹងថាសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តប្រមូលទិញស្រូវចំនួនជាង ១៥០០០ តោន ពីពុកម៉ែបងប្អូនប្រជាកសិករទូទាំងប្រទេស។
គួរបញ្ជាក់ថាក្រសួង និងដៃគូទាំងអស់នឹងបន្តសម្របសម្រួលការប្រមូលទិញស្រូវពីពុកម៉ែបងប្អូនជាប្រជាកសិករ មិនឱ្យកកស្ទះរហូតដល់ខូចស្រូវឡើយ។
នាថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លានដុល្លារអាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូលទិញស្រូវពីប្រជាកសិករ៕

Leave a Reply