ថ្ងៃនេះរោងម៉ាស៊ីនកិនស្រូវដៃគូរបស់ក្រសួងកសិកម្មបន្តប្រមូលទិញស្រូវជាង ១៥០០០តោនពីកសិករ

(ភ្នំពេញ)៖ ក្រសួងកសិកម្មបានឱ្យដឹងថាសម្រាប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ រោងម៉ាស៊ីនជាដៃគូរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តប្រមូលទិញ​ស្រូវ​​ចំនួនជាង ១៥០០០ តោន ពីពុកម៉ែបងប្អូនប្រជាកសិករទូទាំងប្រទេស។

គួរបញ្ជាក់ថាក្រសួង និងដៃគូទាំងអស់នឹងបន្តសម្របសម្រួលការប្រមូលទិញស្រូវ​ពីពុកម៉ែបងប្អូនជាប្រជាកសិករ មិនឱ្យកកស្ទះរហូតដល់ខូចស្រូវឡើយ។

នាថ្មីៗនេះដែរ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចេញមូលនិធិចំនួន ៤០លាន​ដុល្លារ​អាម៉េរិកបន្ថែមទៀត សម្រាប់ធ្វើអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវ​ប្រមូលផលចុងឆ្នាំ ២០២៥ និងដើមឆ្នាំ២០២៦ តាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនជាដៃគូ ដើម្បីធ្វើការប្រមូល​ទិញស្រូវពីប្រជាកសិករ៕