រដ្ឋមន្រ្តីសុខាភិបាលជំរុញមន្ត្រីបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាពស្តីពីការការពារជំងឺឆ្លងនិងជំងឺមិនឆ្លងឱ្យបានទូលំទូលាយ ភ្នំពេញ៖នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំការងារប្រចាំខែកក្កដា ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ឯ.ឧ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានជំរុញឱ្យមន្ត្រីបង្កើនការផ្សព្វផ្សាយសារអប់រំសុខភាព លើការចាក់ថ្នាំបង្ការ និងការគ្រប់គ្រងជំងឺឆ្លង និងជំងឺមិនឆ្លងរួមមានជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀតដើម្បីឱ្យពប្រជាពលរដ្ឋចៀសផុតពីជំងឺទាំងនេះ។ ឯ.ឧ រដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងប្រព័ន្ធសេវាថែទាំសុខភាព គ្រប់កម្រិតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចាប់ពីកម្រិតមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែក ស្រុក ខេត្ត និងមន្ទីរពេទ្យជាតិ ដើម្បីធានាឱ្យបាននូវការផ្តល់សេវាបានល្អប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ទាំងសេវាសាធារណៈ និងឯកជន៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *