អូឡាំពិក ២០២៤ (Paris Olympics 2024)៖ ក្រុមប្រឆាំងអូឡាំពិកជួបជុំតវ៉ានៅប៉ារីសមុនពិធីបើកចូលមកដល់យប់នេះ អ្នកតវ៉ាប្រមាណ ៣០០នាក់ បានប្រមូលផ្តុំគ្នានៅ Place de la Republiqueនៃទីក្រុងប៉ារីសដើម្បីប្រឆាំងនឹងកីឡាអូឡាំពិក មុនពិធីបើកចូលមកដល់រាត្រីនេះ។ ការប្រមូលផ្តុំត្រូវរៀបចំដោយក្រុមចម្រុះបរិស្ថាន និងសង្គមប្រមាណ៨០ រួមមានក្រុម XR, Saccage 2024 និងក្រុមZero Waste France។ តំណាងក្រុមតវ៉ា Noah Farjon បញ្ជាក់ថាទោះយើងមិនយល់ស្របគ្រប់ចំនុច តែយើងទទួលស្គាល់ថាអូឡាំពិកជាបញ្ហា ហើយមិនគួរកើតមាន គួរតែលប់ចោល៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *