ថៃសុំឲ្យអត់ធ្មត់ក្នុងជម្លោះវេណេស៊ុយអេឡា និងគោរពច្បាប់អន្តរជាតិ

បាងកក ៖ ថៃបានអំពាវនាវឲ្យមានការអត់ធ្មត់ ក្នុងជម្លោះវេណេស៊ុយអេឡា និងស្នើឲ្យគោរពច្បាប់អន្តរជាតិ នេះបើតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានថៃ។

សារព័ត៌មាន ខោសុត បានចេញផ្សាយ កាលពីថ្ងៃអាទិត្យ ដោយដាក់ចំណងជើងថា «ថៃជំរុញសន្តិភាព ៖ អំពាវនាវឲ្យមានការអត់ធ្មត់ ក្នុងជម្លោះវេណេស៊ុយអេឡា»។

ប្រភពបានរៀបរាប់ថា «សេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស ស្តីពីភាពតានតឹងរវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា ៖ បន្ទាប់ពីការកើនឡើង នៃភាពតានតឹង នាពេលថ្មីៗនេះ រវាងសហរដ្ឋអាមេរិក និងវេណេស៊ុយអេឡា និង ព្រឹត្តិការណ៍ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ប្រទេសថៃបាននឹងកំពុងតាមដានស្ថានការណ៍ នៅវេណេហ្ស៊ុយអេឡាយ៉ាងដិតដល់ និងជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយជម្លោះដោយសន្តិវិធី ដោយគោរពពេញទំហឹង ចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ និង ច្បាប់អន្តរជាតិ ដោយអនុវត្តការអត់ធ្មត់ជាទីបំផុត ដើម្បីជៀសវាងការកើនឡើងបន្ថែមទៀត និង ផ្តល់អាទិភាពដល់ការការពារជនស៊ីវិល និង គោរពឆន្ទៈរបស់ប្រជាជនវេណេស៊ុយអេឡា»។

ប្រភពបន្តថា «ស្ថានទូតថៃ ប្រចាំទីក្រុងលីម៉ា ប្រទេសប៉េរូ ដែលត្រូវបានទទួលស្គាល់ តំណាងថៃ នៅប្រទេសវេណេស៊ុយអេឡា ផងដែរនោះ នៅតែស្ថិតក្នុងការសម្របសម្រួល យ៉ាងជិតស្និទ្ធ ជាមួយជនជាតិថៃ ក្នុងប្រទេសវេណេស៊ុយអេឡា ហើយត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយចាំបាច់។ ក្រសួងការបរទេស ក៏បានណែនាំដល់ជនជាតិថៃ ឱ្យវាយតម្លៃស្ថានភាព ដោយប្រុងប្រយ័ត្ន និង ពិចារណាឡើងវិញ នូវការធ្វើដំណើរ ដែលមិនចាំបាច់ ទៅកាន់តំបន់នានា នៅពេលនេះ»៕

ប្រភពពី ខោសុត