តេហេរ៉ង់ ៖ ប្រមុខការទូតកំពូលអ៊ីរ៉ង់បានប្រកាសថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ហើយ ទាំងសង្គ្រាម និងការចរចា បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្លុតគំរាមច្រើនលើកច្រើនសារ ពីការចូលអន្តរាគមន៍យោធា ឆ្លើយតបការបង្រ្កាបបាតុករនៅក្នុងប្រទេសអ៊ីរ៉ង់ ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ប្រទេសអ៊ីរ៉ង់មិនស្វែងរកការធ្វើសង្គ្រាមនោះទេ ប៉ុន្តែក៏ត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារខ្លួន ។
លោក Araghchi ដែលមានវ័យ៦៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ការចរចា ប៉ុន្តែការចរចាទាំងនោះ គួរតែកើតឡើងដោយភាពយុត្តិធម៌ ពោលគឺមានសិទ្ធិស្មើគ្នា និងផ្អែកលើការគោរពគ្នាទៅវិញទៅមក ។
គួរបញ្ជាក់ថា អ៊ីរ៉ង់កំពុងប្រឈមមុខនឹងការតវ៉ាដ៏ហិង្សាបំផុត ចាប់តាំងពីចុងខែធ្នូឆ្នាំមុន ពាក់ព័ន្ធនឹងស្ថានភាពសេដ្ឋកិច្ច ដែលកាន់តែអាក្រក់ទៅៗ ។
បើតាមប្រភពពីក្រុមសិទ្ធិមនុស្ស HRANA មានមូលដ្ឋាននៅអាមេរិក, ចំនួនអ្នកស្លាប់កើនឡើងដល់ ៦៤៦ នាក់ ក្នុងនោះអ្នកតវ៉ាចំនួន ៥១២នាក់ និងកងកម្លាំងសន្តិសុខចំនួន ១៣៤នាក់ ដោយមានមនុស្សជាង ១០.៧០០នាក់ត្រូវបានចាប់ខ្លួន នេះបើតាមសារព័ត៌មាន AP

Leave a Reply