អង់ការ៉ា ៖ រដ្ឋាភិបាលតួកគីបានប្រកាសព្រមានធ្ងន់ៗថា ការអន្តរាគមន៍ពីបរទេសណាមួយនៅអ៊ីរ៉ង នឹងនាំឱ្យមានវិបត្តិកាន់តែធ្ងន់ធ្ងរ ទាំងនៅក្នុងប្រទេស និងតំបន់ទាំងមូល ហើយអំពាវនាវឱ្យអាមេរិក-អ៊ីរ៉ង់ចរចាដោះស្រាយបញ្ហានេះ ។
បច្ចុប្បន្ន ប្រទេសអ៊ីរ៉ង់កំពុងប្រឈមមុខនឹងបាតុកម្មធំបំផុតចាប់តាំងពីឆ្នាំ ២០២២ ហើយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមច្រើនលើកច្រើនសារថា អាមេរិកនឹងលូកដៃចូលអន្តរាគមន៍ បើសិនទីក្រុងតេហេរ៉ង់ប្រើប្រាស់កម្លាំងប្រឆាំងនឹងក្រុមបាតុករ ។
ឆ្លើយតបបញ្ហានេះ អ្នកនាំពាក្យគណបក្សកាន់អំណាច AK របស់តួកគី លោក Omer Celik បានសង្កត់ធ្ងន់ថា ដូចដែលប្រធានាធិបតីអ៊ីរ៉ង់ធ្លាប់បាននិយា បញ្ហា នេះត្រូវតែដោះស្រាយតាមរយៈយន្តការផ្ទៃក្នុងរបស់អ៊ីរ៉ង់ ។
ទន្ទឹមគ្នា លោកក៏បានព្រមានធ្ងន់ៗផងដែរថា ការអន្តរាគមន៍ពីបរទេស នឹងនាំឱ្យមានផលវិបាកកាន់តែអាក្រក់ ជាពិសេសការអន្តរាគមន៍ដែលបង្កឡើងដោយអ៊ីស្រាអែល ។ ដូច្នេះហើយ លោកសូមអំពាវនាវឱ្យមានការចរចារវាងអាមេរិក និងអ៊ីរ៉ង់ ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់ ។
យោងតាមក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅអាមេរិក បានរាយការណ៍ថា ចំនួនអ្នកស្លាប់កើនឡើងដល់ ៥៤៤នាក់ ក្នុងនោះអ្នកតវ៉ាចំនួន ៤៩៦នាក់ និងកងកម្លាំងសន្តិសុខចំនួន ៤៨នាក់ ខណៈដែមនុស្សច្រើនជាង ១០.៦០០ នាក់ត្រូវបានចាប់ខ្លួន នេះបើតាមសារព័ត៌មាន AP

Leave a Reply