លោក ត្រាំ ជ្រើសតាំងខ្លួនឯងជាប្រធានាធិបតីស្តីទី វ៉េណេស៊ុយអេឡា

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានតែងតាំងខ្លួនឯងជាប្រធានាធិបតីស្ដីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា បន្ទាប់ពីយោធាអាមេរិកបើកប្រតិបត្តិការចាប់ខ្លួនលោក Nicolas Maduro ។

តាមរយៈការបង្ហោះរូបភាពខ្លួនឯងនៅលើបណ្តាញផ្សព្វផ្សាយសង្គម Truth Social កាលពីថ្ងៃអាទិត្យ, លោក ត្រាំ អះអាងថា លោកត្រូវធ្វើជាប្រធានាធិបតីស្តីទីរបស់ប្រទេសវ៉េណេស៊ុយអេឡា ចាប់ពីខែមករា ឆ្នាំ ២០២៦ តទៅ ។

លោកថា ក្នុងអំឡុងពេលដែលលោកធ្វើជាប្រធានាធិបតីស្ដីរបស់វ៉េណេស៊ុយអេឡា, រដ្ឋបាលរបស់លោកនឹងដំណើរការ ក៏ដូចជាគ្រប់គ្រងធនធានប្រេងរបស់ប្រទេសអាមេរិកឡាទីនមួយនេះ ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានធ្វើប្រតិបត្តិការយោធាចូលចាប់ខ្លួនលោក Nicolas Maduro និង ភរិយា គឺ លោកស្រី Cilia Flores ដល់ក្នុងរដ្ឋធានី Caracas របស់ប្រទេសវ៉េណេស៊ុយអេឡា ជុំវិញបទចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀន និងការជួញដូរអាវុធ ។

២ ថ្ងៃបន្ទាប់ពីចាប់ខ្លួនលោក Maduro, លោកស្រី Delcy Rodrigues ដែលជាអនុប្រធានាធិបតីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្ដីទីរបស់វ៉េណេស៊ុយអេឡា ។

យ៉ាងណា រដ្ឋាភិបាលថ្មីរបស់លោកស្រីនៅតែបន្តទំនាក់ទំនងជាមួយរដ្ឋបាល Trump ដោយក្នុងនោះក្រុមអ្នកការទូត និងមន្ត្រីសន្តិសុខអាមេរិកក៏បានធ្វើដំណើរទៅកាន់ទីក្រុង Caracas ដើម្បីវាយតម្លៃលទ្ធភាព នៃការបន្តប្រតិបត្តិការស្ថានទូតអាមេរិកនៅវ៉េណេស៊ុយអេឡា ៕

ប្រភពពី Anadolu