អាមេរិក ចោទវ៉េណេស៊ុយអេឡា ថាបំភាន់ការបោះឆ្នោត ខណៈបង្ហើបពីការដាក់ទណ្ឌកម្ម រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) បាននិយាយកាលពីថ្ងៃចន្ទ (២៩ កក្កដា) ថាការបំភាន់ក្នុងការបោះឆ្នោតបាននាំឱ្យមានការប្រកាសជ័យជម្នះម្ដងទៀតរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) ដោយចោទជាសំណួរលើ «ភាពជឿជាក់» នៃលទ្ធផលឆ្នោត ហើយទីក្រុងវ៉ាស៊ីនតោន បានបង្ហើបចំពោះការដាក់ទណ្ឌកម្មថ្មីលើប្រទេសសមាជិកអង្គការ OPEC មួយនេះ។ ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ដែលថ្លែងប្រាប់អ្នកសារព័ត៌មានពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យនេះ បានបញ្ជាក់កាន់តែច្បាស់នូវការឆ្លើយតបរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះការបោះឆ្នោតដ៏ចម្រូងចម្រាស ដែលអាជ្ញាធរបោះឆ្នោតវេណេស៊ុយអេឡាបានប្រកាសថា លោក Maduro បានឈ្នះអាណត្តិទីបី ប៉ុន្តែការស្ទង់មតិក្រោយបោះឆ្នោតដោយឯករាជ្យបានចង្អុលបង្ហាញពីការឈ្នះឆ្នោតរបស់គណបក្សប្រឆាំងទៅវិញ។ សហរដ្ឋអាមេរិក និងរដ្ឋាភិបាលមួយចំនួនផ្សេងទៀតមានមន្ទិលសង្ស័យលើការរាប់សន្លឹកឆ្នោតជាផ្លូវការ។ លោក អេដម៉ុនដូ ហ្គនហ្សាលេស (Edmundo Gonzalez) ដែលជាគូប្រជែងនៅបក្សប្រឆាំងរបស់លោក Maduro បានអះអាងថា លោកជាអ្នកឈ្នះពិតប្រាកដ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *