ផ្ទុះការតវ៉ានៅរដ្ឋធានី ការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា ប្រឆាំងជ័យជម្នះបោះឆ្នោតរបស់លោកម៉ាឌូរ៉ូ ការតវ៉ាបានផ្ទុះឡើងយ៉ាងកក្រើកនៅក្នុងផ្នែកខ្លះនៃរដ្ឋធានីការ៉ាកាស(Caracas)របស់ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រឆាំងនឹងលទ្ធផលការបោះឆ្នោតឡើងវិញ ដែលប្រកាសជ័យជម្នះដោយប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ (Nicolas Maduro) សម្រាប់ការកាន់តំណែងអាណត្តិទី៣ ប៉ុន្តែត្រូវបានជំទាស់ដោយក្រុមប្រឆាំង និងបានចោទសួរជាអន្តរជាតិ។ បន្ទាប់ពីព្រឹកដ៏ស្ងប់ស្ងាត់មួយនៅក្នុងរដ្ឋធានី ខណៈមនុស្សនិយាយថាពួកគេនៅតែមានភាពតក់ស្លុត ក្រុមអ្នកតវ៉ាបានចាប់ផ្តើមសម្រុកទៅកាន់ដងផ្លូវនានានៅក្នុងតំបន់ជាច្រើនអំឡុងពេលអាហារថ្ងៃត្រង់ នៅពេលជ័យជម្នះពោពេញដោយជម្លោះរបស់លោក Maduro ត្រូវបានបញ្ជាក់ដោយអាជ្ញាធរបោះឆ្នោត CNE ។ មិនយូរប៉ុន្មាន មនុស្សរាប់ពាន់នាក់បានចេញទៅប្រមូលផ្ដុំនៅតាមដងផ្លូវនានា ចូលរួមបាតុកម្ម ទោះបីជាមានភ្លៀងធ្លាក់ និងក្រោមការតាមដានពីកងកម្លាំងនគរបាលដែលបានដាក់ពង្រាយក្នុងចំនួនច្រើនក៏ដោយ។


Comments

Leave a Reply

Your email address will not be published. Required fields are marked *