នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ ប៉ះទង្គិចគ្នាជុំវិញកិច្ចព្រមព្រៀងចំណាប់ខ្មាំងហ្កាហ្សា

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បានរិះគន់ដាក់គ្នាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ជុំវិញការជាប់គាំងកិច្ចចរចាសម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលនឹងដោះលែងចំណាប់ខ្មាំងត្រូវបានឃុំខ្លួននៅដែនដីហ្កាហ្សា។

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល រួមទាំងប៉ុស្តិ៍ទូរទស្សន៍ Kan បានរាយការណ៍ថា ហេតុផលដែលកិច្ចព្រមព្រៀងចំណាប់ខ្មាំងកំពុងជាប់គាំងគឺដោយសារតែអ៊ីស្រាអែល និងបានរាយការណ៍ថា លោកGallant បានផ្ដល់របាយការណ៍ខ្លីលក្ខខណៈឯកជនមួយ សម្រាប់គណៈកម្មាធិការសភាកាលពីថ្ងៃចន្ទ។

ទូរទស្សន៍ Kan បានរាយការណ៍ថា លោក Gallant កំពុងពិភាក្សាអំពីជម្រើសដែលអ៊ីស្រាអែលប្រឈមរវាងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចបញ្ចប់ជម្លោះនៅភាគខាងជើង ជាមួយក្រុមហេសបូឡារបស់ប្រទេសលីបង់ និងនៅដែនដីហ្កាហ្សា និងការកើនឡើងនៃសង្រ្គាម។

លោកបាននិយាយថា ខ្ញុំ និងស្ថាប័នការពារជាតិគាំទ្រជម្រើសទីមួយ ជាជាងនិយាយអំពី ជ័យជម្នះទាំងស្រុង និងគំនិតមិនសមហេតុសមផលទាំងអស់នោះ ជាឃ្លាដែលប្រើញឹកញាប់ដោយ លោកNetanyahu នៅក្នុងការទំនាក់ទំនងរបស់លោក។

ក្នុងរយៈពេលប៉ុន្មានម៉ោងនៃសង្រ្គាមពាក្យសម្ដីរបស់លោក Gallant ដែលលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ លោក Netanyahu បានវាយបកវិញនៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក ដោយលោកបានចោទប្រកាន់មន្ត្រីការពារជាតិលោក Gallant ពីបទបង្កគ្រោះថ្នាក់ដល់កិច្ចព្រមព្រៀងមួយដើម្បីធានាបាននូវការដោះលែងចំណាប់ខ្មាំង៕