FBI ស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់លោក Trump និយាយថាបណ្តាញទំនាក់ទំនងត្រូវបានលួចចូលដោយអ៊ីរ៉ង់

ការិយាល័យស៊ើបអង្កេតសហព័ន្ធ(FBI) របស់អាមេរិក បាននិយាយកាលពីថ្ងៃចន្ទ ថាការិយាល័យកំពុងស៊ើបអង្កេត បន្ទាប់ពីយុទ្ធនាការរបស់ប្រធានាធិបតី លោក Donald Trump បាននិយាយថាទំនាក់ទំនងផ្ទៃក្នុងរបស់ខ្លួន ត្រូវបានលួចចូល និងបានដាកើកំហុសលើរដ្ឋាភិបាលអ៊ីរ៉ង់។

អតីតប្រធានាធិបតី បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុន Microsoft បានផ្តល់ដំណឹងដល់យុទ្ធនាការរបស់លោក ថា អ៊ីរ៉ង់បានលួចចូលគេហទំព័រមួយ ក្នុងចំណោមគេហទំព័រជាច្រើនរបស់ខ្លួន។ លោក និយាយថា ប្រទេសអ៊ីរ៉ង់«អាចទទួលបានតែព័ត៌មានសាធារណៈប៉ុណ្ណោះ»។រដ្ឋាភិបាលអ៊ីរ៉ង់ បានបដិសេធថាខ្លួនបានលួចចូលក្នុងបណ្តាញទំនាក់ទំនងយុទ្ធនាការរបស់លោក Trump។

យុទ្ធនាការរបស់លោក Trump បានបញ្ជាក់ពីរបាយការណ៍មួយកាលពីថ្ងៃសុក្រ ដោយក្រុមអ្នកស្រាវជ្រាវក្រុមហ៊ុន Microsoft បង្ហាញថាក្រុមចោរព័ត៌មានវិទ្យា ដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលអ៊ីរ៉ង់ បានព្យាយាមលួចចូលទៅក្នុងគណនីរបស់ «មន្ត្រីជាន់ខ្ពស់» ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងខែមិថុនា។

របាយការណ៍បាននិយាយបន្ថែមថា ក្រុមចោរព័ត៌មានវិទ្យា បានចូលកាន់កាប់គណនីដែលជាកម្មសិទ្ធិរបស់អតីតទីប្រឹក្សានយោបាយ ហើយបន្ទាប់មកប្រើ