ទាហានអ៊ុយក្រែនដែលបើកការលុកលុយចូលក្នុងដីរុស្ស៊ីនិយាយថាពួកគេបានចូលយ៉ាងស្រួល

ខណៈអក្សរ “Z” អាចជានិមិត្តសញ្ញារបស់រុស្ស៊ីនៃការលុកលុយរបស់ខ្លួន សញ្ញាត្រីកោណមួយ តំណាងឱ្យការប៉ុនប៉ងដ៏ក្លាហានបំផុតរបស់អ៊ុយក្រែនក្នុងការវាយបក។

សញ្ញាតំណាងទាំងនោះត្រូវបានបិទភ្ជាប់ ឬលាបពណ៌នៅសងខាងគ្រប់រថយន្តផ្គត់ផ្គង់ រថក្រោះ ឬក្រុមហ៊ុនដឹកជញ្ជូនបុគ្គលិក ដែលធ្វើដំណើរឆ្ពោះទៅព្រំដែនរុស្ស៊ីក្នុងតំបន់ Sumy។

នេះជាការវាយលុកមួយដែលបានដណ្តើមយកទឹកដីរុស្ស៊ីរាប់រយគីឡូម៉ែត្រក្រឡា និងបានស្តារសន្ទុះ និងស្មារតីឡើងវិញចំពោះកិច្ចប្រឹងប្រែងសង្គ្រាមរបស់អ៊ុយក្រែន។

មន្ត្រីរុស្ស៊ីទទួលបន្ទុកតំបន់ព្រំដែនឃើស(Kursk) បាននិយាយថា ពេលនេះភូមិចំនួន២៨ស្ថិត ក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន ហើយប្រជាជនរុស្ស៊ីជិត២០០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

តាមរយៈ Telegram កងទ័ពម្នាក់ដែលកំពុងស្ថិតក្នុងទឹកដីរុស្ស៊ីនៅឡើយ បាននិយាយថាយើងមានការភ្ញាក់ផ្អើលណាស់ នៅពេលយើងបានរុលចូលក្នុងដែនដីរុស្ស៊ីយ៉ាងងាយស្រួល។

យោធាអ៊ុយក្រែនបានបង្ហោះវីដេអូនៅលើបណ្ដាញសង្គម កាលពីថ្ងៃអង្គារ បង្ហាញពីទាហានអ៊ុយក្រែនឈរក្រោមស្លាកសញ្ញាបង្ហាញផ្លូវនៅក្នុងតំបន់ឃើស របស់រុស្ស៊ី ស្របពេលការលុកលុយនៅតែបន្ត៕