ក្រុមអត្តពលិកអូស្ត្រាលីដែលឈ្នះមេដាយជាកំណត់ត្រា ធ្វើដំណើរមកល់ប្រទេសដោយសុវត្តិភាព ដោយមានការស្វាគមន៍ពីលោកនាយករដ្ឋមន្ត្រី Anthony Albanese និងអ្នកគាំទ្រជាច្រើននៅទីក្រុងស៊ីដនី។ មេដាយមាសសរុប១៨គ្រឿងរបស់អូស្ត្រាលីពីការប្រកួតនៅប៉ារីសជាចំនួនច្រើនបំផុតក្នុងការប្រកួតអូឡាំពិកក្រៅប្រទេស។ លោក Anthony Albanese លើកឡើងថាយើងចង់ឱ្យអ្នកទាំងអស់គ្នាដឹងថាអ្វីដែលសម្រេចបានពិតជាលើកកម្ពស់ជាតិទាំងមូលតាមរយៈលទ្ធផលការប្រកួតនេះ។ អ្វីដែលជាជោគជ័យលើសពីមេដាយនោះ គឺអ្នកទាំងអស់គ្នាបានធ្វើភាពជាអត្តពលិកតំណាងអូស្ត្រាលី។ អូស្ត្រាលីនឹងធ្វើជាម្ចាស់ផ្ទះអូឡាំពិករដូវក្តៅលើកទី៣ នៅឆ្នាំ២០៣២ បន្ទាប់ពីអាមេរិកឆ្នាំ២០២៨៕