ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ

នាព្រឹកថ្ងៃទី ១៥សីហា នេះ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវ​បាន​ប្រកាស​បើក​ជា​ផ្លូវ​ការ​ក្រោម​អធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រម​ទាំង​មានការចូលរួមពីសំណាក់ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ ព្រម​តាំងមានការចូលរួមីសិល្បករសិល្បការិនីជាច្រើនទម្រង់ ព្រមទាំង​អ្នក​បង្កើត​មាតិកាល្បីៗនៅ​លើ​បណ្ដាញសង្គម និងប្រជាពលរដ្ឋ អាជីវករ ប្រមាណជាង ៥០០ នាក់ ។

ពិធីបើកព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» រៀបចំធ្វើនៅបរិវេណ​អតីត​ទីស្នាក់​ការ​អង្គភាព​នគរបាល​ការពារបេតិកភណ្ឌប្រចាំរមណីយដ្ឋានអង្គរ ដែលស្ថិតនៅខាងមុខ ឆៀងខាងត្បូង នៃ​ប្រាសាទ​អង្គរតូច។ ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ផ្ដួតផ្ដើមគំនិតរៀបចំ​ដោយ​សមាគម​សិល្បករ​ខ្មែរ ដែលធ្វើឡើងក្នុងគោលបំណងចូលរួមផ្សព្វផ្សាយ​ពី​សក្ដានុពល​នៃ​វិស័យ​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រកម្ពុជា។


Comments

Leave a Reply

Your email address will not be published. Required fields are marked *