ការចរចាបទឈប់បាញ់នៅហ្កាហ្សាបានអូសបន្លាយទៀត ខណៈចំនួនអ្នកស្លាប់មានជាង៤០.០០០នាក់

ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤០.០០០នាក់ត្រូវបានសម្លាប់ដោយសារសកម្មភាពយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សាចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលាឆ្នាំមុន ដោយក្រុមហាម៉ាសលើអ៊ីស្រាអែល។

ចំនួនអ្នកស្លាប់សរុបឡើងដល់៤០.០០៥នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ស្មើនឹងប្រហែល ១,៧% នៃចំនួនប្រជាជន២,៣លាននាក់របស់ដែនដីដ៏អភ័ព្វមួយនេះ ដែលជាការបង្ហាញពីការបំផ្លិចបំផ្លាញជីវិតមនុស្សថ្មីទៀត ក្នុងសង្រ្គាម ក្រោយការចរចាជុំថ្មីនៅសប្ដាហ៍នេះ ដោយគ្មានវត្តមានក្រុមហាម៉ាសចូលរួម។

ទន្ទឹមនឹងការបាត់បង់ជីវិតរាប់ម៉ឺននាក់ ការវិភាគរូបភាពពីផ្កាយរណបបង្ហាញថា អគារជិត ៦០% នៅក្នុងដែនដីហ្កាហ្សាត្រូវបានខូចខាត ឬបំផ្លាញចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ទីក្រុង Rafah ភាគខាងត្បូង ហ្កាហ្សា បានទទួលរងការខូចខាតច្រើនបំផុត។

ក្រុមមន្ត្រីកាតា និងសហរដ្ឋអាមេរិក បាននិយាយថា ការចរចាជុំនេះ បានបើកកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ហើយកិច្ចចរចា នឹងបន្តនៅថ្ងៃសុក្រនេះសម្រាប់ថ្ងៃទីពីរ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *