រដ្ឋមន្ត្រីសុខាភិបាល៖តម្លៃនៃគុណធម៌ជាផ្នែកមួយមិនអាចខ្វះបានក្នុងការផ្តល់សេវាជូនពលរដ្ឋប្រកបដោយគុណភាព ភ្នំពេញ៖ក្នុងពិពីជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំនិងបុគ្គលិ កសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺកាលពីរសៀលថ្ងៃទី១៥សីហា ឯ.ឧ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានលើកឡើងថាតម្លៃនៃគុណធម៌ ដែលជាសេចក្ដីល្អ សេចក្ដីបរិសុទ្ធ សេចក្ដីអាណិត សណ្តោសប្រណី តាមរយៈអាកប្បកិរិយាល្អ ដែលជាផ្នែកមិនអាចខ្វះបាននៃក្រមសីលធម៌វិជ្ជាជីវៈនៃគ្រប់គ្រូពេទ្យនិងគ្រប់មន្ត្រីសុខាភិបាលទាំងអស់។ ឯ.ឧ រដ្ឋមន្ត្រីបានណែនាំឱ្យមន្ត្រីត្រូវខិតខំស្គាល់ទាំងភាពខ្លាំង និងភាពខ្សោយ ពិសេសចំណុចកង្វះខាត នៃបុគ្គលិកខ្លួនដោយជួយគាំទ្រគាត់តាមរយៈការបណ្តុះបណ្តាល ការនាំធ្វើជាគម្រូ និងពិនិត្យលទ្ធផលទាំងអស់គ្នា។ កិច្ចការនេះធ្វើបាន ផ្តើមពីសមត្ថភាពស្គាល់ខ្លួនឯងអោយបានច្បាស់ជាមុនព្រោះថាមូលធនមនុស្សជាកត្តាជោគជ័យមិនអាចខ្វះបាន ដែលត្រូវតែផ្តោតការយកចិត្តទុកដាក់ ថែទាំរក្សា និងអភិវឌ្ឍន៍ខ្លួនជាប់ជាប្រចាំ៕