ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា «វត្តមានជ្រូកសមុទ្រនៅក្នុងដែនទឹកកម្ពុជា ជាលទ្ធផលវិជ្ជមាននៃការថែរក្សាស្មៅសមុទ្រ និងការការពារធនធានជលផលរបស់យើង ដោយរដ្ឋបាលជលផលនៃក្រសួងកសិកម្ម អាជ្ញាធរខេត្ត និងអង្គការដៃគូ។»