រូបថតសម្ដេចតេជោ ហ៊ុន សែន ពីរសន្លឹកថតក្នុងពេលខុសគ្នា ១៩៩៨-២០២៤ ប៉ុន្ដែមានកាយវិការប្រហាក់ប្រហែលគ្នា

ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបង្ហាញរូបថតពីសន្លឹក ដែលរូបថតនេះ មួយសន្លឹកថតកាលពីឆ្នាំ ១៩៩៨ ដែលពេលនេះសម្ដេចមានវ័យ៤៦ឆ្នាំ និងមួយសន្លឹកទៀតថតកាលពីថ្ងៃទី៣០ ខែសីហាឆ្នាំ ២០២៤នេះ។ ទោះបីជារូបថតទាំងពីរខុសទីកន្លែងគ្នា ពេលវេលាខុសគ្នា អាយុខុសគ្នា និងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់របស់សម្ដេចប្រហែលគ្នា។

សម្ដេចតេជោបានសរសេរថា៖«រូបថត២សន្លឹកមួយសន្លឹកថតឆ្នាំ១៩៩៨ក្នុងវ័យ៤៦ឆ្នាំជានាយករដ្ឋមន្រី្តពេលធ្វើបទសម្ភាសជាមួយសារព័ត៌មាននៅផ្ទះតាខ្មៅ។ មួយសន្លឹកទៀតថតថ្ងៃ៣០សីហា២០២៤ក្នុងវ័យ៧២ឆ្នាំ បំពេញតួនាទីជាប្រមុខរដ្ឋស្តីទីទទួល សារតាំងអគ្គរដ្ឋទូតអូស្ត្រាលីនៅវិមាន ព្រឹទ្ធសភាចំការមន។ រូបថតទាំងពីរខុសទីកន្លែងគ្នាពេល វេលាខុសគ្នា អាយុខុសគ្នានិងបំពេញ ការងារខុសគ្នាតែកាយវិការប្រហាក់ប្រហែលគ្នា»៕