រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខ បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យទីតាំងត្រៀមចុះបឋមសិលាអគារមណ្ឌលកណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងមនោសញ្ចេតនាគោរពដឹងគុណជូនដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើសេវាសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជានៅគ្រប់បណ្តាមូលដ្ឋានសុខាភិបាលទូទាំប្រទេស ដែលបងប្អូនញាត្តិមិត្តបានអញ្ជើញទៅដល់។

នាឱកាសសួរសុខទុក្ខនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ដេីម្បីសួរសុខទុក្ខនិងសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព ចូលរួមជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

ជាចុងបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល៕ អត្ថបទ រដ្ឋា