ខណៈស្ថានភាពទន្លេសាប និងទន្លេបាសាក់ បានកំពុងឡើង និងស្រកបន្តិចបន្តួច តែក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តប្រកាសសូមក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ៕