លោក ឈឹម សុធី ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាសិល្បករឯករាជ្យ នាល្ងាចនេះ នឹងសម្ពោធពិព័រណ៍ទោល ក្រោមប្រធានបទ «នេត្រា» ចាប់ពីម៉ោង៦ល្ងាចថ្ងៃទី២១ ខែកញ្ញា រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ នៅវិចិត្រសាលវីទ្យា ម្លប់ ជាន់ទី២ ចូលរួមដោយសេរី។
លោក ឈឹម សុធី ថ្លែងប្រាប់BTV ព័ត៌មានថា ពិព័រណ៍ទោល ក្រោមប្រធាន «នេត្រា» គឺមានន័យថារាល់ទម្រង់សិល្បៈសូនរូប ត្រូវការភ្នែក មើលអ្វីគ្រប់សព្វ ហើយផ្តិតជាប់ក្នុងខួរក្បាល ទើបសិល្បករ យកមកបញ្ចេញ និងគូររូបភាព តាមរយៈពេលភ្នែក ដែលបានមើល និងចង់ចាំ ខ្ជាក់មកអារម្មណ៍ និងដៃ គូរចេញជារូបភាពផ្សេងៗ តាមអ្វីដែលភ្នែករបស់យើងបានមើលឃើញ។
លោក បានពន្យល់ទៀតថា ហេតុអ្វីបានជាពិព័រណ៍នេះ ដាក់ឈ្មោះថាពិព័រណ៍ទោល មានន័យថា ពិព័រណ៍នេះ គូររូបភាព និងរៀបចំឡើងដោយម្នាក់ឯង មិនមានជាក្រុមចូលរួមនោះទេ។ ហើយទម្រង់ស្នាដៃសិល្បៈមានចំនួន២១ផ្ទាំង ឲ្យចំនឹងថ្ងៃទី២១ ខែកញ្ញានេះ ហើយប្រធានបទ«នេត្រា» បង្ហាញពីទិដ្ឋភាពរួម ក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា៖ សិល្បៈវប្បធម៌ សំណង់អគារចាស់ៗដែលជាសម្បតិ្តបេតិកភណ្ឌក្នុងជំនាន់បារាំង ព្រះសង្ឃ សួនច្បារ ការនេសាទត្រី និងទិដ្ឋភាពផ្សេងទៀតជាច្រើនផងដែរ៕អត្ថបទ រដ្ឋា
Leave a Reply