ឥណ្ឌា និងអាមេរិក បង្ហាញពីអន្តរប្រតិបត្តិការយោធា នៅក្នុងសមយុទ្ធរួមគ្នា នៅរដ្ឋវាលខ្សាច់

កងទ័ពរបស់ប្រទេសឥណ្ឌានិងសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ ទី២០ កញ្ញា បានធ្វើសមយុទ្ធយោធារួមគ្នា រវាងប្រទេសទាំងពីរ ក្នុងទីក្រុង Bikaner រដ្ឋ Rajasthan ភាគខាងលិច របស់ប្រទេសឥណ្ឌា។

កងទ័ពប្រទេសឥណ្ឌា មានបុគ្គលិកចំនួន ៦០០ នាក់ ហើយសមភាគីអាមេរិក ត្រូវបានតំណាងដោយកងទ័ពនៃកងពលលេខ ១-២៤ នៃកងពលធំទ័ពអាកាសទី ១១ ដែលមានមូលដ្ឋាននៅរដ្ឋអាឡាស្កា។

កងទ័ពឥណ្ឌា ឧត្តមសេនីយ៍ Akanksha Rajput បាននិយាយថា សមយុទ្ធនេះផ្តោតលើការអនុវត្ត «ប្រតិបត្តិការប្រឆាំងភេរវកម្ម» នៅក្នុងបរិយាកាសនៅកណ្តាលវាលខ្សាច់។

សមយុទ្ធនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៤ មក ដោយឆ្លាស់គ្នារវាងប្រទេសឥណ្ឌា និងសហរដ្ឋអាមេរិក។

បុគ្គលិកកងទ័ពឥណ្ឌា និងសហរដ្ឋអាមេរិក កំពុងហ្វឹកហាត់រួមគ្នា ដើម្បីពង្រឹងសមត្ថភាពអន្តរប្រតិបត្តិការ និងបង្កើនភាពស៊ីសង្វាក់គ្នា រវាងកងកម្លាំងរបស់ប្រទេសទាំងពីរនៅក្នុងសមយុទ្ធយោធារួម «Yudh Abhyas 2024» ។ នេះមិនមែនគ្រាន់តែជាការហ្វឹកហាត់ប៉ុណ្ណោះទេ។ ប៉ុន្តែ វាក៏ជាការបង្ហាញដ៏មានឥទ្ធិពលនៃទំនុកចិត្ត និងការពង្រឹងចំណងទាក់ទងទ្វេភាគី»។