រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន លើកទី១០ នៅទីក្រុងGuilin ប្រទេសចិន

ភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ចូលរួមពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន (China-Asean EXPO Tuorism Exhibition) លើកទី១០ ចាប់ពីថ្ងៃទី២៤-២៦ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ “សមាហរណកម្ម​ស៊ីជម្រៅ​នៃវប្បធម៌ និងទេសចរណ៍ រួមគ្នាកសាងខ្សែក្រវាត់ និងផ្លូវ” នៅទីក្រុងគួយលីន ខេត្តក្វាងស៊ី (GuangXi) សាធារណរដ្ឋប្រជាមានិតចិន។

ក្នុងនាមជាប្រទេសកិត្តិយស (Country of Honor) ឯកឧត្តមរដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីបើក ស្តីអំពីវឌ្ឍនភាពវិស័យទេសចរណ៍កម្ពុជា ការបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងជំរុញការផ្សព្វផ្សាយយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” ជាពិសេសដើម្បីបន្តជំរុញការអនុវត្ត “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារចិន និងអន្តរជាតិ។